ក្រសួងការបរទេស និងសហប្រតិបត្ដិការអន្ដរជាតិនៃព្រះរាជាណាចក្រកម្ពុជា ប្រកាសអនុញ្ញាតច្បាប់រៀបអាពាហ៍ពិពាហ៍ឡើងវិញរវាងពលរដ្ឋខ្មែរជាមួយជនបរទេស បន្ទាប់ពីបានផ្អាកជាបណ្ដោះអាសន្នមួយរយៈកន្លងមក ។
១-នីតិវិធីដែលបានកំណត់ដោយ អនុក្រឹត្យលេខ ១៨៣ អនក្រ.បក ចុះថ្ងៃទី៣ ខែវិច្ឆកា ឆ្នាំ២០០៨ មានដូចតទៅ ៖
សាមីខ្លួនជនបរទេសត្រូវបំពេញបែបបទសុំរៀបការ ទៅក្រសួងការបរទេស និងសហប្រតិបត្ដិការអន្ដរជាតិនៃព្រះរាជាណាចក្រកម្ពុជា តាមរយៈស្ថានទូត ឬស្ថានកុងស៊ុ របស់ប្រទេសខ្លួនប្រចាំព្រះរាជាណាចក្រកម្ពុជា ។
បើសិនសំណុំឯកសាររបស់ជនបរទេស មានលក្ខណៈត្រឹមត្រូវ ស្របតាមនីតិវិធីច្បាប់ ក្រសួងការបរទេស និងសហប្រតិបត្ដិការអន្ដរជាតិ នឹងបញ្ជូនសំណុំឯកសារ ទាំងនោះទៅក្រសួងមហាផ្ទៃ ។
ក្រោយពីបានពិនិត្យចប់សព្វគ្រប់ ក្រសួងមហាផ្ទៃ នឹងបញ្ជូនសំណុំឯកសារនេះ ទៅមន្ដ្រីអត្រានុកូលដ្ឋាន ដើម្បីអនុញ្ញាត អោយមានការរៀបចំ ពិធីរៀបអាពាហ៍ពិពាហ៍ ។
២- សាមីខ្លួនត្រូវភ្ជាប់ជាមួយពាក្យសុំរៀបអាពាហ៍ពិពាហ៍របស់ខ្លួននូវសំណុំឯកសារចាំបាច់មួយចំនួន៖
លិខិតបញ្ជាក់ភាពនៅលីវ ឬលិខិតមរណភាពរបស់ប្រពន្ធ(ឬបីី្ដ) ឬសាលក្រមលែងលះ
លិខិតថ្កោលទោស
លិខិតបញ្ជាក់អំពីមុខរបរ និងប្រាក់ចំណូលប្រចាំខែ
លិខិតបញ្ជាក់សុខភាព ចេញដោយមន្ទីរពេទ្យនៃប្រទេសកម្ពុជា
ដែលមានការទទួលស្គាល់ជាផ្លូវការ
ឯកសារថតចំលង នៃលិខិតឆ្លងដែន និងទិដ្ឋាការចូលប្រទេសកម្ពុជា
សៀវភៅគ្រួសារ ។
បញ្ជាក់ ៖ ឯកសារទាំងអស់នេះត្រូវមានបញ្ជាក់នីត្យានុកូលភាព ពីស្ថានទូត នៃប្រទេសរបស់សាមីខ្លួនជនបរទេស ប្រចាំព្រះរាជាណាចក្រកម្ពុជា លើកលែងលិខិតបញ្ជាក់សុខភាព ។
៣- សុពលភាពនៅក្រៅប្រទេស នៃឯកសារចេញដោយសមត្ថកិច្ចកម្ពុជា
ក្រសួងការបរទេសសូមរំឮកឡើងវិញថា ៖ រាល់ឯកសារពាក់ព័ន្ធនឹង អាពាហ៍ពិពាហ៍ ព្រមទាំងឯកសារប្រើប្រាស់ តាមផ្លូវច្បាប់ផ្សេងទៀត ចេញដោយស្ថាប័ន មានសមត្ថកិច្ចកម្ពុជា ត្រូវបញ្ជាក់នីត្យានុកូលភាពជាផ្លូវការ ដោយក្រសួង ការបរទេស និងសហប្រតិបត្ដិការអន្ដរជាតិ នៃព្រះរាជាណាចក្រកម្ពុជា ។
អត្ថបទពាក់ព័ន្ធ ៖
