ស្ថានទូតបារាំងប្រចាំកម្ពុជា
fontsizeup fontsizedown

 français    Cambodian  
ទំព័រដើម » ការិយាល័យកុងស៊ុល » អំពីផ្នែកកុងស៊ុល

ព័ត៌មានទូទៅស្តីពីការិយាល័យកុងស៊ុល

តួនាទី

- កុងស៊ុលផ្ដល់កិច្ចការពារសហគមន៍ជនជាតិបារាំង​ដោយទំនាក់ទំនងជាមួយអាជ្ញាធរបរទេស​នៅក្នុងក្របខ័ណ្ឌច្បាប់និងរដ្ឋបាលរបស់ប្រទេសម្ចាស់ផ្ទះដោយអនុលោមតាមយោងតាមនីតិ​កម្ម និងបទបញ្ញតិនានារបស់ប្រទេសបារាំងផងដែរ។

- នៅក្នុងការបំពេញបេសកកម្មរបស់ខ្លួន កុងស៊ុលមានកុងស៊ុលកិត្តិយសមួយចំនួនជួយបំពេញ​ការងារ។

កុងស៊ុលផ្តល់ទិដ្ឋាការសំរាប់ជនបរទេសដែលចង់ទៅប្រទេសបារាំង និងប្រទេសមួយចំនួនទៀត ស្ិតក្នុងបំបន់ Schengen។

- កុងស៊ុលមានតួនាទីគ្រប់គ្រងបញ្ជីជនជាតិបារាំង ដែលស្ថិតនៅក្រៅប្រទេស។

- កុងស៊ុលជាមន្រ្តីអត្រានុកូលដ្ឋាន។

- កុងស៊ុលទទួលបន្ទុកលើមុខងារសារការី និងកិច្ចការខាងយោធាមួយចំនួន។

- កុងស៊ុលមានភារកិច្ចផ្តល់លិខិតធ្វើដំណើរផ្សេងៗ (លិខិតឆ្លងដែន លិខិតអនុញ្ញាត្តចេញចូល) និងអត្តសញ្ញាណប័ណ្ណ។

- កុងស៊ុលផ្តល់កិច្ចការពារផ្នែកកុងស៊ុល​នៅក្្នុងករណីមានការចាប់ខ្លួន ឃុំខ្លួន គ្រោះថ្នាក់ធ្ងន់​ធ្ងរ ឬមានជំងឺ។

- កុងស៊ុលអាចធ្វើអន្តរាគមន៌នៅក្នុងករណីមានការបញ្ជូនត្រលប់ទៅប្រទេសវិញ។

- កុងស៊ុលមានតួនាទីរៀបចំតែការបោះឆ្នោតប្រធានាធិបតី និងប្រជាមតិ និងទទួលសិទ្ធិសំរាប់​ការងាររៀបចំការបោះឆ្នោតថ្នាក់ជាតិផ្េសងៗទៀត។

- កុងស៊ុលមានតួនាទីដឹកនាំគណៈកម្មការផ្តល់អាហារូបករណ៍ គណៈកម្មាធិការផ្តល់កិច្ចការពារផ្នែកសង្គម ព្រមទាំងគណៈកម្មាធិការការងារ​និងការបណ្តុះ​បណ្តាលវិជ្ជាជីវៈ។


ការងារដែលផ្នែកកុងស៊ុលមិនអាចធ្វើបានមានដូចតទៅ៖

- ស្ថានកុងស៊ុលមិនអាចបញ្ជូនទៅប្រទេសវិញដោយបន្ទុកថវិការរដ្ឋនោះទេ លើកលែងក្នុងករណីធ្ងន់ធ្ងរជាពិសេស និងក្នុងល័ក្ខខ័ណ្ឌមានការទូទាត់សងវិញនៅពេលក្រោយ។

- ស្ថានកុងស៊ុលមិនអាចធ្្វើការដោះស្រាយជូនអ្នក ចំពោះការផាកពិន័យ ថ្លៃសណ្ឋាគារ មន្ទីពេទ្យ ឬការចំណាយដទៃទៀត។

- ស្ថានកុងស៊ុលមិនអាចចេញប្រាក់ជូននរណាម្នាក់ជាមុន​ដោយគ្មានការធានានោះទេ។

- ស្ថានកុងស៊ុលមិនអាចធ្វើអន្តរាគមន៍ក្្នុងកិច្ចការតុលាការរបស់ប្រទេសម្ចាស់ផ្ទះនោះទេ។

- ស្ថានកុងស៊ុលមិនអាចតាំងខ្លួនជាក្រុមហ៊ុនទេសចរណ៍ ធនាគារ ឬក្រុមហ៊ុនធានារ៉ាប់រងណា​មួយនោះទេ។

- ស្ថានកុងស៊ុលមិនអាចផ្តល់ការការពារផ្នែកកុងស៊ុលទាំងស្រុងចំពោះនោះទេ ប្រសិនបើលោកអ្នកមានសញ្ញាតិរបស់ប្រទេសដែលលោកអ្នកធ្វើដំណើរទៅកាន់ ឬសញ្ញាតិរបស់ ប្រទេសដែលអ្នកកំពុងស្នាក់នៅ។


រចនាសម្ព័ន្ធ

- លោក Daniel MAIZIERRE កុងស៊ុល និងជាប្រធានស្ថានអធិការបតី
- លោកស្រី Christine LEON-GARGADENNEC អនុកុងស៊ុលទទួលបន្ទុកសង្គមកិច្ច និងស្មុំកូន
- លោក Jean-Dominique GESLIN អនុកុងស៊ុល ទទួលបន្ទុកកិច្ចការកុងស៊ុល
- លោក Camille NAZIRI អនុកុងស៊ុល ទទួលបន្ទុកការិយាល័យទិដ្ឋាការ
- លោក PRAK Khuonthy ចុះបពា្ីជនជាតិបារាំង
- ​​ លោកស្រី Siham ARSAFI-LUREAU គណនេយ្យករ
- លោក Dominique SOUTIF កុងស៊ុលកិត្តិយសប្រចាំខេត្តសៀមរាប
- លោក Guy DIEUDÉ អ្នកទទួលបន្ទុកកិច្ចការកុងស៊ុលប្រចាំខេត្តព្រះសីហនុ


អាសយដ្ឋាន

- រាជធានីភ្នំពេញ

- អាសយដ្ឋាន៖ លេខ១ មហាវិថីព្រះមុនីវង្ស រាជធានីភ្នំពេញ
- អាសយដ្ឋានប្រៃសណីយ៍៖ ប្រអប់សំបុត្រលេខ ១៨ រាជធានីភ្នំពេញ ប្រទេសកម្ពុជា
- ទូរស័ព្ទ៖ ០២៣ ៤៣០ ០២០​(ហៅក្រៅប្រទេស ៨៥៥ ២៣ ៤៣០ ០២០)
- ទូរសារ៖ ០២៣ ៤៣០ ០៤១
- អ៊ីមែល៖ [consulat.phnom-penh-amba@diplomatie.gouv.fr]- ខេត្តសៀមរាប

- លោក Dominique SOUTIF កុងស៊ុលកិត្តិយសប្រចាំខេត្តសៀមរាប
- អាសយដ្ឋាន៖ សាលាបារាំងចុងបូព៌ា ភូមិបឹងដូនប៉ា ឃុំស្លក្រាម ខេត្តសៀមរាប
- ទូរស័ព្ទ៖ +855 (0)92 993 502 / +855 (0)63 964 099
- ទូរសារ៖ +855 (0)63 964 099
- អ៊ីមែល៖ dominique.soutif@gmail.com- ខេត្តព្រះសីហនុ

- លោក Guy DIEUDÉ អ្នកទទួលបន្ទុកកិច្ចការកុងស៊ុលប្រចាំខេត្តព្រះសីហនុ
- ទូរស័ព្ទ៖ +855 (0)98 720 544
- អ៊ីមែល៖ guydieude@msn.com


ពេលម៉ោងធ្វើការ៖

- រាជធានីភ្នំពេញ

- ផ្នែកកុងស៊ុល (រដ្ឋបាល)

រៀងរាល់ថ្ងៃច័ន្ទ ដល់ថ្ងៃសុក្រ៖ ចាប់ពីម៉ោង ៨ៈ៣០ ដល់ម៉ោង ១១ៈ៣០ (ពេលរសៀលសំរាប់ការណាត់ជួបប៉ុណ្ណោះ)។

- ផ្នែកទិដ្ឋាការ

ពីថ្ងៃច័ន្ទ ដល់ថ្ងៃសុក្រ៖ ចាប់ពីម៉ោង ៨ៈ៣០ ដល់ម៉ោង ១១ៈ៣០ (តាមការណាត់ជួបប៉ុណ្ណោះ)
ដកលិខិតឆ្លងដែន ៖ ថ្ងៃពុធ និងថ្ងៃសុក្រ ចាប់ពីម៉ោង ២ ៈ៣០ ដល់ម៉ោង ៣ ៈ០០រសៀល
ការបង្ហាញខ្លួនក្រោយពេលត្រឡប់មកពីប្រទេសបារាំង និងការដាក់ឯកសារបន្ថែម៖ រាល់ថ្ងៃច័ន្ទ ចាប់ពីម៉ោង ២ ៈ៣០ ដល់ម៉ោង ៣ ៈ០០រសៀល


កែប្រែចុងក្រោយ 10 ខែ កញ្ញា 2013

គេហទំព័រផេ្សងៗ