ការបើកទទួលពាក្យសុំអាហារូបករណ៍រដ្ឋាភិបាលបារាំង

សំរាប់ឆ្នាំសិក្សា២០១៧-២០១៨ អាហា​រូបករណ៍​ពីរ​ប្រភេទ​ត្រូវ​បាន​ផ្តល់​ជូន​៖

  • អាហា​រូបករណ៍​ថ្នាក់បរិញ្ញា​បត្រ​ជាន់​ខ្ពស់ ដែល​មាន​ថិរវេលា​១០​ខែ ក្នុង​មួយ​ឆ្នាំ។
  • អាហា​រូបករណ៍​ថ្នា​ក់​បណ្ឌិត ដែល​មាន​ថិរ​វេលា១​៨​ខែ ចំពោះ​និក្ខេប​បទ​ដែល​មាន​រយៈពេល​៣​ឆ្នាំ។

ការ​ប្រកាស​ទទួល​បេក្ខភាព​នេះបើក​សម្រា​ប់​និស្សិត និង​អ្នក​ស្រាវ​ជ្រាវ​ទាំងអស់​ដែល​មានសញ្ជាតិ​ខ្មែរ ហើយ​ដែល​មាន​បំណង​សិក្សា ឬស្រាវ​ជ្រា​​វ​នៅ​គ្រឹះស្ថាន​ឧត្តម​សិក្សា​បា​រាំង​ណា​មួយ។

ជា​រៀង​រាល់​ឆ្នាំ ស្ថាន​ទូត​បា​រាំង និង​ក្រសួង​អប់​រំ យុវ​ជន និង​កីឡា​កម្ពុ​ជា ធ្វើ​ការ​កំណត់​រួម​គ្នានូវ​មុខ​វិជ្ជា​អាទិភាព​សម្រាប់​កម្មវិធី​អាហារូប​ករណ៍​បារាំង​។ បេក្ខជន​ដែល​ដាក់​ពាក្យសុំអា​ហារូប​ករណ៍​សម្រាប់​មុខ​វិជ្ជា​ណា​មួយ​ក្នុង​ចំណោម​វិស័យ​ខាង​ក្រោម​នឹង​ត្រូ​វ​បាន​ផ្ដល់​អាទិ​ភាព ហើយទទួលបា​នពិ​ន្ទុ​បន្ថែម​លើពាក្យ​សុំរ​បស់​ខ្លួន​។

វិស័​យ​អាទិភាព​សម្រាប់​អាហារូបករណ៍រ​ដ្ឋា​ភិបាល​បារាំង​ឆ្នាំ​២០១៧-​២០១៨ រួម​មាន​៖

  • បច្ចេក​វិទ្យា​ថ្មីៗ និង​បច្ចេក​វិទ្យាឌី​ជី​ថល
  • ថាម​ពល (វិស្វ​កម្ម និង​ការគ្រប់​គ្រង)
  • ជីវវិទ្យា​-សុខា​ភិ​បាល
  • កសិ​អា​ហារ
  • ការ​ដឹក​ជញ្ជូន និង​ភ័ស្តុ​ភារ
  • ស្ថាបត្យ​កម្ម និង​នគរោប​នីយ​វិទ្យា

មុននឹ​ងដាក់​បេក្ខ​ភាព សូមអា​ន​​ឱ្យ​បាន​ច្បាស់​នូវ សេចក្តី​ពន្យល់​ណែនាំ​ឆ្នាំ​២០១៧ ស្តីពី​អាហារូបករណ៍​រដ្ឋា​ភិបាលបារាំ​ង ជាភាសាបារាំង​​

PDF - 361.3 គីឡូបៃ

និងជាភាសាអង់គ្លេស

PDF - 313.1 គីឡូបៃ

លោក​អ្នក​អាចទា​ញយ​កពា​ក្យ​សុំអាហារូបករណ៍​រដ្ឋាភិ​បាល​បារាំង​ជាភាសាបារាំង

PDF - 114.4 គីឡូបៃ

និងជាភាសាអង់គ្លេស

PDF - 133.9 គីឡូបៃ

ពាក្យ​សុំ និង​ឯកសារ​ពាក់​ព័ន្ធ​ត្រូវ​យក​មក​ដាក់​នៅ​ការិយា​ល័យ​សហ​ប្រតិ​បត្តិ​ការ និងសកម្ម​ភាព​វប្ប​ធម៌ (SCAC) នៃ​ស្ថាន​ទូត​បារាំង​ប្រចាំ​កម្ពុជា​។ ពាក្យ​សុំត្រូវ​មាន​លក្ខណៈ​ពេញ​លេញ និងត្រូវ​ដាក់​ក្នុង​ស្រោម​សំបុត្រ ដោយ​មាន​ចារ​នាម​ត្រកូល នាម​ខ្លួន និងមុ​ខ​វិជ្ជា​សិក្សា​របស់បេក្ខ​ជន​។

ពាក្យ​សុំត្រូវ​យក​មក​ដាក់​នៅ​ស្ថាន​ទូត​បារាំង​ប្រចាំ​កម្ពុជា អគារ​លេខ​១ មហាវិ​ថី​ព្រះមុនី​វង្ស ពីថ្ងៃ​ចន្ទ ដល់​ថ្ងៃ​សុក្រ ពេល​ព្រឹក​ពីម៉ោង៨៖៣០​នា​ទី ដល់​ម៉ោង​១២៖​០០ និង​រសៀលពី​ម៉ោង​១៤​ដល់​ម៉ោង​១៧។ កាល​បរិច្ឆេទ​ផុត​កំណត់​នៃការ​ដាក់​ពាក្យ​គឺថ្ងៃ​ទី​៣១ ខែ​មីនា ឆ្នាំ​២០១៧ វេលាម៉ោង​១៧៕

កែប្រែចុងក្រោយ 10/01/2017

ត្រឡប់ទៅលើ