លោកឯកអគ្គរដ្ឋទូតបំពាក់គ្រឿងឥស្សរិយ យសជូនលោកស្រី ម៉ុងតារីយុលនៃអង្គការស៊ីប៉ា

JPEG

កាល​ពី​ថ្ងៃ​ទី​៥ ខែ​វិច្ឆិកា ឆ្នាំ​២០១៦ លោក​ឯក​អគ្គ​រដ្ឋ​ទូត​បារាំង​បាន​បំពាក់​គ្រឿង​ឥស្ស​រិយ​យស​ជា​តូប​ការ​ថ្នាក់​អស្សឫទ្ធិ​ជូន​ដល់​លោក​ស្រី បេ​អា​ទ្រីស ម៉ុង​តារី​យ៉ុល ទី​ប្រឹក្សា​ផ្នែ​ក​អប់​រំ និង​ការ​អភិវឌ្ឍនៃ​គម្រោង​នានា​របស់​អង្គ​ការ​ស៊ីប៉ា។

លោ​កស្រី ម៉ុង​តារីយ៉ុល ទទួល​បានគ្រឿង​ឥស្សរិយយស​នេះចំពោះខិតខំប្រឹងប្រែងរបស់លោកស្រីក្នុង​ផ្នែក​អប់រំ ការ​លើកកម្ពស់​ការ​អាន និង​ការ​ប្រយុទ្ធ​ប្រឆាំង​អនក្ខរកម្ម​នៅក​ម្ពុជា ដោយ​លោកស្រី​បានពាំនាំ​ជាពិសេស​នូវជំនាញផ្នែក​បង្ហាត់​បង្រៀន និង​គរុកោ​សល្យ។

លោក​ឯក​អគ្គ​រដ្ឋទូត​​បាន​មាន​​ប្រសា​សន៍​​ថា «ប្រទេស​​បារាំង​​ក៏សូមឧទ្ទិ​ស​ផង​​ដែរ​ដ​ល់​​អង្គ​ការ​សង្គម​ស៊ីវិល​​ជា​ច្រើន ដែល​​បំពេញ​​​កា​រងា​រ​​គួរ​ឱ្យ​កត់​សម្គាល់ ប្រកប​​ដោយ​​ភាព​​មោះ​មុត​​នៅ​​កម្ពុជា​​»​។

អា​ន​​សុន្ទក​ថា​របស់​​លោក​ឯក​​អគ្គ​​រដ្ឋ​​ទូត ចុចលើតំណភ្ជាប់

កែប្រែចុងក្រោយ 13/12/2016

ត្រឡប់ទៅលើ