ជោគជ័យនៃការប្រារព្ធទិវាបេតិកភណ្ឌនៅស្ថានទូតបារាំង


មនុស្ស​ជាង​២៥០​០នាក់​បាន​អញ្ជើញ​មក​ទស្សនា​ស្ថាន​ទូត​បារាំង​នៅភ្នំពេញ​កាល​ពី​ថ្ងៃ​ទី​១៧ ខែកញ្ញា​កន្លង​ទៅ​ក្នុង​ឱកាស​ទិវា​បេតិក​ភណ្ឌ។ ដូច្នេះ​ការ​ប្រារព្ធ​ទិវាបេតិកភណ្ឌ​ជា​លើកទីពីរនេះ​គឺ​ជា​ជោ​គ​ជ័យ​ដ៏ធំ​មួយ​!

ក្នុង​អំឡុងទិ​វាបេតិកភណ្ឌ​នេះ អ្នក​ទស្សនា​​បាន​ទស្សនា​អគារ រួមទាំ​ងនិ​វេសនដ្ឋាន​របស់លោក​ឯក​អគ្គ​រដ្ឋ​ទូត និង​ឧទ្យាន​របស់​ស្ថាន​ទូតបា​រាំង ដែល​ជាសួន​បៃតង​ធំ​ជាង​គេនៅ​រាជ​ធានីភ្នំ​ពេញ លាត​សន្ធឹ​ង​លើផ្ទៃដី​ទំហំ៤,៥ហិចតា​។ ក្រៅ​ពីដើ​មឈើ​ធំៗ នៅ​ក្នុង​ឧទ្យាន​នេះ​​ក៏មាន​រក្សាទុក​នូវផ្ទាំង​ថ្មមួយចំ​នួន​យក​មក​ពីអតីត​ទីស្មសាន​បារាំង​នៅភ្នំពេញ និង​អតីត​ក្លោង​ទ្វារ​ម្ខាងរបស់​ស្ថាន​ទូត ដែល​ត្រូវ​បាន​អ្នក​និពន្ធ​បា​រាំង François BIZOT ចង​ក្រង​ជាប្រវត្តិ​នៅ​ក្នុងប្រលោម​​លោក​ល្បីមួយឈ្មោះ​ថា «ក្លោង​ទ្វារ ឬ​ Le​ Po​rtail​ » ​។

ក្នុង​ពេល​ទស្ស​នា ភ្នាក់​ងារ​របស់​ស្ថាន​ទូតក៏​បានរៀ​បរាប់​ជូន​សា​ធារណ​ជន​ផង​ដែរអំ​ពី​គម្រោង «ស្ថាន​ទូត​បៃ​តង» ដែល​ត្រូវបាន​ផ្តួច​ផ្តើម​ឡើង​ដោយ​ក្រសួង​ការ​បរទេស​បា​រាំង ហើយ​អនុ​វត្តនៅស្ថា​នទូ​ត​បារាំង​ប្រចាំ​កម្ពុជា​ចាប់​តាំងពី​ឆ្នាំ​២០១១​មក​។ គម្រោ​ង​សកល​នេះ​មាន​គោល​ដៅកាត់​បន្ថយ​ការបំ​ភាយឧ​ស្ម័ន​ផ្ទះ​កញ្ចក់ និង​សន្សំសំចៃ​ថាម​ពល តាម​រយ:វិធាន​ការនានា​ដូចជាការ​លើកស្ទួយ​ការប្រើប្រាស់​ថាមពល​កកើត​ឡើង​វិញ និង​ការផ្សព្វ​ផ្សាយ​អោយបុ​គ្គ​លិក​យល់ដឹង​ពី​សា​រសំ​ខាន់​នៃការរួម​ចំណែក​ការពារ​បរិស្ថាន​ក្នុង​សកម្មភាព​ប្រចាំ​ថ្ងៃរបស់​ពួក​គេ។

កែប្រែចុងក្រោយ 21/10/2016

ត្រឡប់ទៅលើ