ពិធីអបអរនិស្សិតទទួលបានអាហារូបករណ៍សម្រាប់ឆ្នាំ២០១៦-២០១៧

ប្រទេស​បារាំង និង​ស្ថាប័ន​ដៃគូ​បន្ត​ការគាំទ្រ​របស់​ខ្លួន​ដល់​ការ​បណ្តុះ​បណ្តាល​ធន​ធាន​មនុស្សនៅ​កម្ពុជា តាម​រយៈ​កម្ម​វិធី​អាហា​រូប​ករណ៍។​ និស្សិត​កម្ពុជា​៥១​រូប ទទួល​បាន​អាហា​រូប​ករណ៍ដើម្បី​បន្ត​ការ​សិក្សា​នៅ​ប្រទេស​បារាំង​ឆ្នាំ​២០១៦-២០១៧ លើ​មុខវិជ្ជា​សេដ្ឋ​កិច្ច នីតិ​សាស្រ្ត វិទ្យា​សាស្រ្ត​វិស្វករ ភាសា​បារាំង និ​ង​ចិត្ត​វិទ្យា។

ជារៀង​រាល់​ឆ្នាំ ស្ថាន​ទូតបារាំង​ប្រចាំ​កម្ពុជា​ផ្តល់​អាហារូបករណ៍​ដល់​និស្សិត​កម្ពុជា ដែល​មានបំណង​ចង់​ទៅបន្ត​ការ​សិក្សា​ថ្នាក់​បរិញ្ញាបត្រ​ជាន់​ខ្ពស់​ ឬថ្នាក់​បណ្ឌិត​នៅប្រទេស​បា​រាំង។ ឆ្នាំ​នេះ និស្សិត​កម្ពុជា៥១​រូប ភាគ​ច្រើន​សិក្សា​ថ្នាក់ភាសា​បារាំង​នៅ​តាម​សាកល​វិទ្យា​ល័យ ដែល​ទ្រទ្រង់ដោយ​សហ​ប្រតិ​បត្តិការ​បារាំង ត្រូវ​បាន​ជ្រើសរើស​អោយ​ទៅ​សិក្សា​នៅ​បា​រាំង។

ក្នុង​ចំណោម​និស្សិត​ទាំង​នោះ មាន​៣០​នាក់​ទទួល​បានអាហា​រូបករណ៍​របស់​រដ្ឋា​ភិបាលបារាំង​(BGF) ហើយ​​១០នាក់ទៀ​តទ​ទួល​បាន​អាហារូបករណ៍​ពីក្រសួង​ការ​បរទេស​បារាំង ក្រោម​កម្មវិធី​អា​ហា​រូបករណ៍ EIFFEL ។ សម្រាប់​អាហា​រូបករណ៍ EIFFEL ដ៏​ប្រកួត​ប្រជែង​នេះ តួលេខ​និស្សិតកម្ពុជា​ស្ថិត​ក្នុង​លំដាប់​ទី៩​លើ​ពិភពលោក។

ក្រៅ​ពីនេះ​ ស្ថាន​ទូតបារាំង​ក៏គាំទ្រ​ផង​ដែរ​ដល់​កម្មវិធី​ផ្តល់​អាហារូ​បក​រណ៍​ផ្សេ​ង​ទៀត ដូចជាអា​ហារូបក​រណ៍​របស់​ទីភ្នាក់​ងារ​ឧត្តម​សិក្សា​ ដែល​ប្រើប្រាស់​ភាសា​បារាំង​(AUF) ឬ​របស់​សហភាពអឺ​រ៉ុប (កម្មវិធីអា​ហារូបករណ៍E​rasmus+)។ ក្នុងខណៈ​ដែលទី​ភ្នាក់ងារ​ឧត្តម​សិក្សា ដែលប្រើប្រាស់ភាសា​បារាំង​អនុញ្ញាត​អោយ​និស្សិតអាហារូប​ករណ៍ប​ន្ត​ការ​ស្រាវជ្រា​វ​របស់​ពួក​គេ​នៅក​ម្ពុជា ឬនៅ​បារំាង​តាមរយៈ​ប្រាក់​ឧបត្ថម្ភ ឆ្នាំ​នេះក​ម្ម​វិធី​អាហា​រូប​ករណ៍ Erasmus+ ផ្តល់​​អាហារូបករណ៍​ដល់និស្សិត​កម្ពុជា​១១​រូប​ទៅ​បន្តការ​សិក្សា​នៅតាម​គ្រឹះស្ថាន​ឧត្តម​សិក្សា​បារាំង​។ ជាង​នេះទៅ​ទៀតលទ្ធ​ផល​អាហារូបករណ៍​សម្រាប់​និស្សិតកម្ពុជា​ផ្នែក​វេជ្ជសាស្រ្តទៅ​បន្តការសិក្សា​ជា​រៀង​រាល់​​ឆ្នាំនៅប្រទេស​បារាំង នឹង​ត្រូវប្រកាស​អោយដឹង​នៅ​ពាក់​កណ្តាល​ខែ​កក្កដា។ ជា​ម​ធ្យម និស្សិ​ត​ពេទ្យជាង​២០​នាក់​ទទួល​បាន​អាហា​រូបករណ៍​ពីកម្មវិធី​នេះ​ក្នុង​មួយ​ឆ្នាំៗ។

វគ្គ​បណ្តុះ​បណ្តាល​មួយ​បាន​ធ្វើឡើង​នៅ​ថ្ងែ​ទី​៥ និង​ថ្ងៃទី៦​សីហា​នៅ​វិទ្យា​ស្ថា​ន​បា​រាំង។ វគ្គ​បណ្តុះបណ្តា​ល​នេះ​ជួយ​និស្សិត ដែល​ទទួល​បាន​អាហារូបករណ៍​អោយទទួល​បានព័ត៌មាន​ពាក់ព័ន្ធ​នឹងការ​ស្នាក់​នៅ​ប្រទេស​បារាំង ជា​ពិសេស​តាម​រយ:​បទប​ង្ហាញ​របស់​អតីត​និស្សិត​ ដែល​ធ្លាប់​បានទទួល​អាហារូបករណ៍ទៅ​សិក្សា​នៅ​បារាំង។ និស្សិ​ត​នឹង​ទទួល​បាន​ព័ត៌មាន​ទាក់​ទិននឹង​ការសិក្សា​នៅ​ប្រទេស​បារាំង ទម្លាប់​នៃ​ការ​ទទួល​ទាន​ម្ហូប​អាហារ យានជំ​និះ​សាធា​រណៈ និងព័ត៌​មាន​ផ្សេង​ទៀត​ទាក់​ទិន​នឹងកា​រ​ស្នាក់នៅ​ប្រទេស​បារាំង។

និស្សិតទទួល​បានអា​ហារូបករណ៍​ក៏បាន​ចូល​រួមផង​ដែរក្នុង​ពិធី​អបអរ​មួយ ដែល​ត្រូវ​បាន​រៀប​ចំ​ឡើងកា​លពី​ល្ងាច​ថ្ងៃ​ទី៦ ខែ​កក្កដា នៅ​វិទ្យាស្ថា​នបារាំង​នៅកម្ពុជា ដោយ​មាន​វត្ត​មាន​លោក ហ្សង់-ក្លូដ ពាំបឺហ្វ ឯក​អគ្គ​រដ្ឋ​ទូតបា​រាំង​ប្រចាំ​កម្ពុជា និង​ឯកឧត្តម​បណ្ឌិត ហង់ ជួន​ណា​រ៉ុន រដ្ឋ​មន្ត្រី​ក្រសួងអ​ប់រំ យុវជន​ និង​កីឡា​។ តំណាងសា​កល​វិទ្យាល័យ​របស់​កម្ពុជា ក្រុម​ហ៊ុន​បា​រាំង ក៏​ដូច​ជាតំណាងស​ហភាព​អឺរ៉ុប និង​អង្គការ​យូណេ​ស្កូ និងតំណាង​រាជរដ្ឋាភិបាល​កម្ពុ​ជា​ក៏​មានវត្តមាន​នៅក្នុងពិធី​នោះ​ដែរ។

JPEG

ជាងនេះទៅទៀត កាល​ពីខែវិច្ឆិ​កា​ឆ្នាំ២០១៥ ស្ថាន​ទូត​បារាំង និង​​វិទ្យាស្ថា​ន​បារាំង​នៅ​កម្ពុជា បាន​ដាក់អោយ​ដំណើរ​ការប្រកប​ដោយ​ជោគជ័យ​នូវបណ្តាញ​អតីត​និស្សិត​កម្ពុជា​មក​ពីប្រទេស​បា​រាំង (France Alumni Cambodge) (www.cambodge.francealumni.fr) ដែល​ប្រមូល​ផ្តុំអតីត​និស្សិត​កម្ពុជា៥​០០នា​ក់ ដែលបា​នទៅ​សិក្សានៅ​សាកល​វិទ្យា​ល័យ​បា​រាំង លើមុ​ខ​ជំនាញដូច​ជា នីតិ​សាស្រ្ត វិទ្យា​សាស្រ្ត​វិស្វករ វេជ្ជ​សាស្រ្ត សេដ្ឋ​កិច្ច ស្ថាបត្យ​កម្ម ទេសចរណ៍​។ល។

ជារៀងរាល់ឆ្នាំ ប្រទេសបារាំងទទួលនិស្សិតកម្ពុជាជាង៦០០នាក់អោយទៅសិក្សា ដែលធ្វើអោយប្រទេសបារាំងក្លាយជាប្រទេសទិសដៅទីបី ដែលនិស្សិតកម្ពុជាចូលចិត្តទៅសិក្សាបំផុត។ នៅលើពិភពលោកប្រទេសបារាំងជាប្រទេសទិសដៅទី៤ ដែលនិស្សិតបរទេសចូលចិត្តទៅសិក្សាបំផុត ដោយទទួលនិស្សិត៣០០ ០០០នាក់អោយទៅសិក្សាជារៀងរាល់ឆ្នាំ៕

កែប្រែចុងក្រោយ 07/07/2016

ត្រឡប់ទៅលើ