លោកឯកអគ្គរដ្ឋទូតបំពាក់គ្រឿងឥស្សរិយយសជូនលោក Ménanteau

កាល​ពីថ្ងៃ​ទី​២៤ ខែ​មិ​ថុ​នា ឆ្នាំ​២០១៦ លោក ហ្សង់-¬​ក្លូដ ពាំ​បឺ​ហ្វ (Jean-Claude Poimboeuf) ឯក​អគ្គរដ្ឋ​ទូត​បារាំង​ប្រចាំ​កម្ពុជា បាន​បំពាក់​គ្រឿង​ឥស្សរិ​យយស​ជាតូបកា​រ​ថ្នាក់​អស្ស​ឫទ្ធិ​ជូនដល់​លោក​ អេម៉ា​នុយ​អែល មេណង់​តូ (Emmanuel MENANTEAU) អតីត​អគ្គនា​យក​ក្រុមហ៊ុន Cambodia Airports ដែល​ជាបុត្រ​សម្ព័ន្ធ​ក្រុម​ហ៊ុន​បា​រាំង VINCI Airports។ ពិធី​នេះ​បានប្រព្រឹត្ត​ទៅ​នៅស្ថាន​ទូត​បារាំង​ក្រោម​វត្ត​មាន​ឯក​ឧត្តម ទេសរ​ដ្ឋ​មន្ត្រី យឹម ណុល​ឡា ឯក​ឧ​ត្តម George Edgar ឯក​អគ្គរដ្ឋទូត​សហភាព​អឺ​រ៉ុប និង​តំណាង​សហគមន៍​ធុរកិច្ច​បា​រាំង និង​អឺរ៉ុប រួម​ទាំង​ក្រុម​គ្រួសារ​របស់​លោក MENANTEAU ផង​ដែរ​។

JPEG

នា​ឱកាស​នោះ លោកឯ​ក​អគ្គរដ្ឋទូត​បាន​វាយ​តម្លៃ​ខ្ពស់​ចំពោះកា​ររួម​ចំណែក​របស់​លោក មេ​ណង់​តូ ក្នុង​ការពង្រឹង​សក្តានុពល​សេដ្ឋ​កិច្ច​បារាំង​នៅ​កម្ពុជា ជាពិសេស​តាម​រយៈកា​រ​ពង្រីកព្រលាន​យន្ត​ហោះអ​ន្ត​រ​ជាតិ​ភ្នំពេញ និង​សៀម​រាប ដែល​បានប​ញ្ចប់​កាល​ពីខែមីនាក​ន្លង​ទៅ​។ ជាមួយ​កំណើន​អ្នក​ធ្វើដំណើរ១​០​%​ក្នុង​មួយ​ឆ្នាំ ក្រុម​ហ៊ុន Cambodia Airports ដែល​មាន​វត្តមាន​នៅកម្ពុជា​អស់រយៈពេលជា​ង​២០ឆ្នាំ​មក​ហើយ កំពុង​រួមចំណែកអ​ភិវឌ្ឍសេដ្ឋ​កិច្ច​កម្ពុ​ជា ដែល​មានវិស័យ​ទេសចរណ៍​ជាសសរ​ទ្រូង​សំខាន់មួ​យ​។

JPEG

លោកឯក​អគ្គរដ្ឋទូត​ក៏បានគូស​បញ្ជាក់​ផងដែរអំ​ពីការ​ខិតខំប្រឹង​ប្រែង​របស់​លោក មេណង់​តូ ក្នុង​ការលើក​ស្ទួយ និងកៀ​ងគរ​សហគមន៍​ធុរកិច្ច​បារាំង និង​អឺរ៉ុប​នៅ​កម្ពុជា។ ក្រៅ​ពី​មុខ​ងារជាទី​ប្រឹក្សា​ពាណិជ្ជ​កម្ម​ក្រៅ​ប្រទេសរ​បស់​បារាំង​ប្រចាំ​កម្ពុជា លោក​បាន​ដឹក​នាំស​ភា​ពាណិជ្ជកម្មអឺរ៉ុ​ប​នៅកម្ពុជា​ពីឆ្នាំ២០១៣​ដល់​ឆ្នាំ​២០១៦ ក្នុង​ទិសដៅព​ង្រឹង​សក្តា​នុពលសេ​ដ្ឋកិច្ចអឺរ៉ុ​ប​នៅកម្ពុ​ជា។

ជាងនេះ​ទៅទៀត ក្នុ​ង​នា​ម​ជាសមាជិក​សកម្មនៃ​សហគមន៍​បារាំ​ង លោក មេណង់​តូ បានធ្វើការ​គាំទ្រ​យ៉ាងខ្លាំងក្លា​ចំពោះ​សកម្មភាព​វប្បធម៌ ឬ​សង្គម ធ្វើ​ឡើង​នៅក​ម្ពុជា​ដោយ​អង្គការ​ក្រៅរដ្ឋា​ភិបាល វិទ្យា​ស្ថាន​បារាំងនៅ​កម្ពុជា និង​សមាគ​មបារាំង​នៅ​កម្ពុជា។

មេ​ដាយជាតូបកា​រ​ត្រូវបាន​បង្កើតឡើង​ដោយ​លោកឧត្តម​សេនីយ៍​ដឺ​ហ្គោល ក្នុ​ងឆ្នាំ​១៩៦៣ ដើម្បី​បំពាក់ជូ​ន​ឥស្សរជន​បារាំង និង​បរទេស​ទាំងឡាយណា​ដែលមាន​ស្នាដៃ​លេច​ធ្លោ​សម្រាប់ប្រទេស​បា​រាំង៕

កែប្រែចុងក្រោយ 28/06/2016

ត្រឡប់ទៅលើ