បារាំងពង្រឹងសមត្ថភាពកងរាជអាវុធហត្ថលើផ្ទៃប្រទេស

ក្នុង​ក្របខ័ណ្ឌ​នៃគ​ម្រោង​សហ​ប្រតិ​បត្តិ​ការ​រវាង​កង​អាវុធ​ហត្ថ​បា​រាំង និង​កងរាជ​អាវុធ​ហត្ថ​លើ​ផ្ទៃប្រទេស​(GRK) ដែល​បាន​ចាប់​ផ្តើម​នៅ​ឆ្នាំ​១៩៩៤ គ្រូ​ជំនាញ​យោធា​ចារ្យ​បារាំង​ផ្នែក​បច្ចេក​ទេស និង​វិទ្យា​សាស្រ្ត​មួយ​រូប បាន​អញ្ជើញ​មក​ប្រទេស​កម្ពុជា​ពីថ្ងៃ​ទី​២១ ដល់​ថ្ងៃទី​២៨ ខែ​ឧ​ស​ភា ដើម្បីបណ្តុះ​បណ្តា​ល​មន្ត្រី​កង​រាជ​អាវុធ​ហត្ថ​៣០​រូប​។

វគ្គ​បណ្តុះ​បណ្តា​​ល​​នេះ​ផ្តោត​​លើ​​ការ​​អនុវត្ត ដែល​មាន​គោល​ដៅ​បណ្តុះ​សិក្ខា​កាម​អោយ​ចេះ​គ្រប់គ្រង​កន្លែ​ង​​កើត​​ហេតុ (ករណី​បទ​ឧក្រិដ្ឋ និង​បទ​មជិ្ឈម​កម្រិត​ធ្ងន់) មានដូចជាការចូល​ក្នុង​កន្លែង​កើតហេតុ ការហ៊ុមព័ទ្ធ​កន្លែង​កើត​ហេតុ ការចូល​ទៅក្នុង​កន្លែង​កើតហេ​តុដោយ​មិនបង្កអោយ​មានការ​ខូច​​ខាត​​ដល់​ស្លាកស្នាម ដែលមា​ន​នៅ​ទីនោះ​ ការស្រង់​យក​ស្លាក​ស្នាម​ និងសំណាក​អោយ​បាន​ត្រឹម​ត្រូវ ដើម្បី​អាចប្រមូល​យក​ភស្តុ​តាង និង​វត្ថុ​តាង ក្នុង​គោល​ដៅវែក​មុខ​ជ​ន​ ដែលបាន​ប្រព្រឹត្ត​បទ​ល្មើស។

JPEG

សិក្ខា​កាម​​ដែល​​បាន​​បញ្ចប់​​ការ​​សិក្សា​​ទាំង​​នេះ នឹង​​បង្កើ​ត​​បាន​ជា​​កម្លាំង​​ស្នូល ដែល​​អាច​​ជួយ​ក​ង​រាជ​​អាវុធ​ហត្ថ​​លើ​ផ្ទៃប្រទេស​​បំពេញ​​កា​រងារ​​កាន់​​តែមាន​​ប្រសិទ្ធភាព​​ក្នុង​ការ​ស៊ើប​អងេ្កត​។ វគ្គ​បំប៉ន​នេះក៏​ផ្តល់​ដល់​សិក្ខាកាម​ផង​ដែរ​​នូវស​មត្ថភាព​ ​ដែល​មាន​​កម្រិត​ស្តង់​ដារ​​អន្តរ​​ជាតិ​។

កែប្រែចុងក្រោយ 13/06/2016

ត្រឡប់ទៅលើ