ដំណើរទស្សនកិច្ចរបស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅប្រទេសបារាំង

ស​ម្តេច ហ៊ុន​ សែន​ នា​យករដ្ឋ​មន្រ្តី​នៃព្រះ​រាជា​ណាច​ក្រ​កម្ពុ​ជា​បាន​អញ្ជើញ​ទៅ​ធ្វើទ​ស្សន​កិច្ចផ្លូវ​ការ​នៅ​ប្រទេសបា​រាំង​ពីថ្ងៃ​ទី២៥ ដល់ថ្ងៃ​ទី២៧ ខែ​តុលា តប​តាមការ​អញ្ជើញ​របស់ប្រធា​នា​ធិ​​ប​តី​បារាំង​ហ្រ្វង់​ស៊័រ ហូឡង់​។ នេះ​ជា​ដំណើរទ​ស្សនកិច្ច​ទីមួយ​របស់​សម្តេច​នាយក​រដ្ឋមន្ត្រី​​​​​បន្ទា​ប់​​​ពី​​​បាន​​អញ្ជើញ​ទៅ​​ធ្វើ​​ទស្សន​កិច្ច​នៅ​ប្រទេស​​នេះ​​កាល​​ពី​​​៦​ឆ្នាំ​មុន។

JPEG

ក្នុង​​​​អំឡុង​​​ទស្សន​​​កិច្ច​​នេះ សម្តេច​​តេ​​ជោ​​នា​យក​​រដ្ឋ​មន្ត្រី​បាន​​ជួប​​ជាមួ​យក្រុ​ម​​ហ៊ុនបា​រាំង​​ក្នុងពេល​ទ​ទួល​​ទាន​​អាហារ​​ពេល​ព្រឹ​ក​មួយ​​ដើម្បី​​ពិ​ភា​​ក្សា​​ការ​​ងារ ជា​មួយ​​សមា​​ជិក​​សហ​​ព័ន្ធ​ធុរ​ជន​​បា​រាំង (MEDEF)។

បន្ទាប់​​ម​ក​​ទៀត សម្តេច​​នា​យក​​រដ្ឋ​​មន្ត្រី​​បាន​​ជួប​​ពិភា​​ក្សា​​ការ​​ងារ​​ជា​មួយ​​​លោក ហ្រ្វង់​ស៊័រ ហូ​ឡង់ នៅ​​វិមាន​​អេ​លី​​ហ្សេ។ លោក​​ប្រធា​នា​​ធិបតី​​បារាំង​​បាន​​គូស​ប​ញ្ជាក់​​អំពី​​សារ​​សំខាន់​​នៃការ​​បន្ត​​កិច្ច​​សន្ទនា​​ន​យោ​​បាយ​​ដោយ​​សន្តិភា​​ព​​រវាង​​គណ​​បក្ស​​នយោ​​បាយ​​នា​នា ​បន្ទា​​ប់​​ពី​មា​នកិច្ច​​ព្រ​​ម​​ព្រៀង​​ធ្វើ​​ឡើង​​កាល​​ពី​ខែ​​កក្ក​​​ដា​​ឆ្នាំ​​២០១៤ និង​សារ​​សំខាន់​​នៃការ​​បន្ត​​ដាក់​​អោយ​​មានកំណែ​​ទម្រង់​​នានា​។ លោក​​ប្រមុខ​​រដ្ឋ​​បារាំង​​បាន​​បង្ហាញ​​ពី​​​បំណង​​ក្នុង​​ការ​​បង្កើ​ន​​កិច្ច​​សហ​ប្រតិ​បត្តិ​​ការ​​រវាង​​ប្រទេ​ស​​ទាំង​​ពីរ ជា​​ពិសេស​​ក្នុ​ង​​វិស័យ​​សេដ្ឋ​កិច្ច និង​​បាន​​រម្លឹក​​ថា​​ប្រទេស​​បារាំង​គឺ​ជា​​ប្រទេស​​ផ្តល់​​ជំនួយ​​ទ្វេភាគី​​ទីពីរ​​របស់​​កម្ពុជា។ លោក​​ប្រធា​នា​ធិបតី​​បាន​​ថ្លែង​​អំណរ​​គុណកម្ពុជា ចំពោះកា​​​រ​​ចូល​​រួម​​ចំណែក​​ក្នុ​​​ង​​ប្រតិ​បត្តិ​ការ​​រក្សា​​សន្តិ​​ភាព​​ក្រោម​​ឆ័ត្រ​​អង្គការ​សហប្រ​ជា​​​ជាតិ ជា​​ពិសេស​​នៅ​​ប្រទេស​​ម៉ាលី សាធា​​រណ​រដ្ឋ​​អាហ្រ្វិ​​ក​​កណ្តាល និ​ង​​លី​បង់។ ជា​​ង​​នេះទៅ​​ទៀត លោក​​ប្រធា​​នាធិប​តី​​បាន​​លើក​​ឡើង​​​ផង​​​ដែរ​អំពី​ភាព​​ចាំបា​ច់​​ដើម្បី​សម្រេចបាននូវកិច្ច​​ព្រ​​​ម​​ព្រៀង​​មួយ​​​ស្តី​ពី​​អាកាស​​ធាតុ​នៅ​​ទី​​ក្រុ​​​ង​ប៉ារីស៍ ដោយ​​ហេតុ​ថា​​កម្ពុជា​​ជា​​ប្រទេស​​មួយក្នុង​​ចំណោម​​ប្រទេស ដែល​​ទទួល​​រង​ខ្លាំ​​ង​បំផុត​​ពី​បម្រែប​​ម្រួល​​អាកាស​​ធាតុ។
អាន​​សេចក្តី​ប្រកាស​​ព័ត៌មាន​​របស់​​វិមាន​​អេ​លីហ្សេ

JPEG

បន្ទាប់​​មក​​ទៀត សម្តេ​ច​​នាយ​ក​​រដ្ឋមន្រ្តីបាន​​ជួប​ពិភាក្សា​​ការ​ងារ​​ជា​​​មួយ លោក ឡូ​រ៉ង់ ហ្វា​ប៊ី​យូស រដ្ឋ​មន្ត្រី​​ការ​​បរ​ទេស ​និង​​អភិវឌ្ឍន៍​​អន្តរ​​ជាតិ​​បា​​រាំង ​នៅ​​ក្រសួង​​ការ​​បរទេស​​បា​រាំង​។ ក្នុងអំឡុង​​​​ជំនួប​​​​នេះ កិច្ច​​​ព្រម​​​ព្រៀង​​​ផ្តល់​​​ហិរញ្ញ​​ប្ប​​ទាន​​​ចំនួន​​​៤​​​ជា​មួយ​​​ទី​ភ្នាក់​​​ងារ​​​អភិ​​វឌ្ឍ​ន៍​​បា​​​រាំង​(AFD) ត្រូវ​​​បានចុះ​​​ហត្ថ​​លេ​​ខា​​ ដោយ​​​មាន​​​ទឹក​​​ប្រាក់​​​សរុប​​​១០៤​​​​លាន​​​​​​អឺរ៉ូ ដល់អគ្គិសនីកម្ពុជា រដ្ឋាករទឹកខេត្តសៀមរាប និងក្រសួងទេសចរណ៍ និងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ គម្រោងនានាដែលទទួលបានហិរញ្ញប្បទាននឹងជួយអោយមាន​​​​ការ​​​​ត​​​ភ្ជាប់ និង​​​​​ចែក​​​​ចាយ​​បណ្តាញ​​​អគ្គិ​ស​នី​​​ក្នុង​​​ខេត្ត​​ចំនួន​​​៣គឺកោះកុង កំពង់ចាម និងក្រចេះ (ដោយមានទឹកប្រាក់ចំនួន៧០លានអឺរ៉ូ) ការលើកកំពស់ការ​ផ្គ​​ត់​​​​ផ្គង់​​​​ទឹក​​​​ស្អាត​​​​នៅ​​​​​​​ខេត្តសៀម​​​រាប (៩លានអឺរ៉ូ) និង​​​ការ​​​​​​បង្កើ​ត​​​​សាលា​​​​ជាតិបណ្តុះ​​​​បណ្តាល​​​វិ​ជ្ជា​​​ជីវៈ​​​​ផ្នែ​ក​​​​​ទេស​​​​ចរណ៍​​​​នៅ​​​​​ភ្នំ​ពេញ និង​​​នៅ​​​ខេត្តព្រះ​​​សី​​ហ​​នុ (ដែល​​​មាន​​ទឹ​ក​​ប្រាក់​​​១១​​លាន​​​អឺរ៉ូ) និង​​​ការ​​​គាំទ្រ​​ដ​ល់​​​គម្រោង​​​បណ្តុះ​​​បណ្តាល​​​វិជ្ជា​​ជីវៈ ដែល​​​ត្រូ​វ​​​បាន​​​ដាក់​​​អោយ​​ដំ​ណើរ​​​ការ​​​ដោយ​​​ក្រសួង​​​ការ​​ងារ និង​​​បណ្តុះ​​​បណ្តាល​​​វិជ្ជា​​ជីវៈ​​​(ចំនួន​១៤​​​លាន​​​អឺរ៉ូ​)។ មើល​​រូបថ​ត​​

JPEG

កិច្ច​ព្រម​​ព្រៀង​​ចំនួន​ពីរ​​ទៀត​​ក៏ត្រូ​​វ​​បាន​​ចុះ​​ហត្ថ​​លេខាផ​ង​ដែរ​ក្នុង​​អំឡុង​​ទស្ស​​ន​​កិច្ច​​នេះ​។ ទី​មួយ​​​ផ្តោ​ត​​លើ​​កិច្ច​​ព្រម​​ព្រៀង​​បត្យាប័​​ន​​ទ្វេ​​ភា​​គី ចុះហ​​ត្ថលេខា​​ដោយ​​ឯក​​ឧត្តម អង្គវ​​ង្ស វឌ្ឍ​​នា រដ្ឋ​មន្ត្រី​​ក្រសួង​​យុត្តិ​​ធម៌ និង​​លោក​​ជំទាវ គ្រី​​ស្យាន តូប៊ី​​រ៉ា រដ្ឋ​មន្ត្រី​​ក្រសួង​​យុត្តិ​​ធម៌​​បា​​រាំង។ កិច្ច​​ព្រម​​​​ព្រៀង​​​​មួយ​​​ទៀត​​ស្តីពី​ការ​ប្តូរ​បញ្ញើ​​វត្ថុ​​សិល្បៈ​រ​វាង​​សារ​​មន្ទីរ​​ជាតិ​​កម្ពុជា និង​​សារ​​មន្ទីរសិល្បៈ​​​​អាស៊ី​​ហ្គីម៉េ​​​នៅ​​​ទី​​​ក្រុង​​​ប៉ា​រីស៍ ​​ត្រូ​​​​វ​​បាន​​​ចុះហ​​ត្ថ​​​លេខា​​​ដោយ​​​មន្ត្រី​​​ទទួល​​​បន្ទុ​​ក​​សារ​​មន្ទីរ​​ទាំង​​​ពីរ។

កែប្រែចុងក្រោយ 27/10/2015

ត្រឡប់ទៅលើ