ការប្រគល់សម្ភារៈជូនកងរាជអាវុធហត្ថលើផ្ទៃប្រទេស

JPEG

កិច្ច​សហ​ប្រតិ​បត្តិ​ការ​រវាង​កង​អាវុធ​ហត្ថ​បារាំង និង​កងរាជ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ដែលបា​ន​​​ចាប់​​​ផ្តើម​​​តាំង​​​ពី​​​ឆ្នាំ​​​១៩៩៣ ចែក​​​​​ចេញ​ជា​​​ពីរ​​​​ផ្នែ​​​ក​​​គឺៈ ការ​​ជួយ​​ជ្រោម​​​ជ្រែង​​​ធ្វើ​​​ឡើង​​​​​ក្រោ​​ម​​រូ​ប​​​​​​​ភាព​​​​​ជា​​កា​​​រ​​ផ្តល់​​​​​ប្រឹ​ក្សា​​ទាក់​​ទិន​​នឹង​​ការ​​គ្រប់​​គ្រង​​ផ្ទៃ​​ក្នុង ការ​​​​ប​ណ្តុះ​​​​ប​ណ្តាល​​​​​ភា​​សា​​បា​​រំាង កម្ម​សិក្សា​បច្ចេក​​ទេស​​នៅ​​​តាម​បណ្តា​​សាលា​​បណ្តុះ​​បណ្តា​ល​នានា​​នៅ​​ប្រទេស​​បារាំង និង​​ការ​បញ្ជូន​​មន្ត្រី​ជំនាញ​​មក​​កម្ពុជា ឯ​មួយ​ផ្នែក​ទៀត​គឺធ្វើ​ឡើង​ដោយផុ្តល់​ជា​​សម្ភារៈ​​សម្រាប់​​ពង្រឹង​សមត្ថភា​​ព​​ប្រតិ​​បត្តិការ​​របស់​​កង​​រាជ​​អាវុធ​ហត្ថ​លើផ្ទៃ​ប្រទេស ក្នុង​វិស័យ​ដែល​ជា​គោល​ដៅ​នា​នា។

ដោយ​សារ​ការ​ប្រព្រឹត្ត​បទ​ល្មើស​នៅកម្ពុជា​ប៉ុន្មាន​ឆ្នាំចុង​ក្រោយ​នេះមា​ន​ការ​វិវឌ្ឍ និងដោយ​យោង​ទៅលើភា​ព​ដោយ​ឡែក​តាម​តំបន់​នានា វិស័យ​ជាច្រើន​តម្រូ​វ​ឱ្យអោយមាន​កិច្ច​សហប្រតិ​​បត្តិ​ការ​​គ្នា ទាក់​ទិន​​នឹង​​ផ្នែក​​សន្តិសុខ ការ​​ប្រយុទ្ធ​​ប្រឆាំង​​ការ​​ជួញ​ដូរ​​គ្រឿង​​ញៀន (ដោយ​​​សា​រ​ប្រទេស​​កម្ពុជា​​កំពុង​​ក្លាយ​​ជា​កន្លែង​​ឆ្លង​​កាត់​រ​វាង​​ប្រទេស​​ឡាវ វៀតណា​ម និងប្រទេស​​ថៃ)។

ដោយ​ហេតុ​នេះ​ហើយទើ​ប​កាល​ពីថ្​ងៃទី​២៥ ខែ​កញ្ញា​កន្ល​ង​ទៅ ប្រធាន​បេសកកម្ម​សហប្រតិ​បត្តិការ​​កងអា​វុធ​ហត្ថ​បារាំង​នៅក​ម្ពុជា បាន​ប្រគល់​ដល់​មន្ត្រី​កង​រាជអាវុធហត្ថលើផ្ទៃប្រទេស​​ទទួលបន្ទុក​ប្រឆាំង​គ្រឿង​ញៀន​ នូវជញ្ជីងថ្លឹង​ចំនួន​១០​ ដើម្បី​​ថ្លឹ​ង​​របស់​របរ​ខុ​ស​ច្បាប់ ដែល​រឹបអូស​បាន​ក្នុង​ក្របខ័ណ្ឌ​នៃការ​ស៊ើប​អង្កេត ធ្វើឡើង​ដោយ​មន្ត្រី​នគរ​បាល​យុត្តិធម៌​នៃ​កង​​រាជអាវុធ​ហត្ថ​​លើ​​ផ្ទៃ​​ប្រទេស។

ជញ្ជីង​ទាំង​នេះនឹងត្រូ​វ​បំពាក់​ដល់​អង្គភាព​នានា​ទទួល​បន្ទុ​ក​ប្រយុទ្ធ​ប្រឆាំង​ការ​ជួញ​ដូរគ្រឿង​ញៀន ក្នុង​ខេត្ត​សៀម​រាប បាត់​ដំបង ព្រះ​សីហនុ ភ្នំ​ពេញ និង​ខេត្តនានា​ ដែល​នៅជា​ប់ព្រំ​ដែន​​​ជា​មួ​​យ​ប្រទេស​ឡាវ និង​ប្រទេស​វៀតណា​ម​ផ​ង​ដែរ។

ជាង​នេះទៅ​ទៀត វគ្គ​បណ្តុះ​បណ្តាល​មន្ត្រី​នគរ​បាល​យុត្តិធម៌​នៃកងរាជ​អាវុធ​ហត្ថ​លើ​ផ្ទៃប្រ​ទេស​​​បាន​ចាប់​ផ្តើ​មកាល​ពី​ថ្ងៃ​ទី​៧ ខែ​កញ្ញា កន្លង​ទៅ។ មន្ត្រីនគរ​បាល​កម្ពុជា​១០៣រូ​បបាន​ទទួល​​បាន​​ការ​​បណ្តុះ​បណ្តាល​រយៈ​ពេល​៥ខែនេះ ដែល​ត្រូវបា​ន​រៀបចំ​ឡើង​ដោ​យ​​បេ​ស​​ក​កម្ម​​សហ​​ប្រតិប​ត្តិ​ការ​​ការ​ពារ នៃស្ថាន​ទូត​​បា​រាំ​ង​​ប្រចាំ​​ទី​ក្រុង​ភ្នំ​ពេញ។ មន្ត្រី​កង​​អាវុ​ធ​ហត្ថ​បា​រាំង​​​មួយ​​រូប​មក​​ពី​មជ្ឈ​​មណ្ឌល​​ជាតិ​​បណ្តុះ​​បណ្តាល​​នគរ​បាល​​យុត្តិ​ធម៌នៃ​ប្រទេស​បារាំង​​នឹង​អញ្ជើញ​​ម​ក​​​បង្ហា​ត់​​បង្រៀ​​ន​​​ជា​​​ពិសេស​​​ដល់​​​សិក្ខា​​​កាម​​​​ក្នុង​​​ក្រប​​ខ័ណ្ឌ​​នៃ​កម្ម​សិក្សា​នេះ ដែល​​នឹង​​​ត្រូវ​​បិទ​​បញ្ចប់​​ដោយ​​​ការ​​​ប្រលង​​​របស់​​​សិក្ខា​​​កាម​​​ទាំង​​​អស់។

កែប្រែចុងក្រោយ 22/10/2015

ត្រឡប់ទៅលើ