ស្ថានទូត​បារាំងបើ​កទ្វារ​ទទួល​សាធារណជន​​ចូលទស្សនា​នៅក្នុងទិវាបេតិកភណ្ឌ

ជាលើក​​ដំបូង​​នៅ​​ឆ្នាំ​​នេះ ស្ថា​ន​​ទូត​​បារាំង​​ប្រចាំ​​ព្រះ​​រាជា​​ណា​​ចក្រ​​កម្ពុជា​​បាន​​បើក​​ទ្វា​រ​​ចំហទទួល​ស្វាគមន៍​​សាធារ​ណជ​​ន​ចូ​ល​​ទស្សនា​​ដោយ​​សេរី​​ក្នុង​​ឧកាស​នៃ​«ទិវាបេ​តិក​ភណ្ឌ​​​អឺរ៉ុប» ដែល​​ត្រូ​វ​​បា​ន​​រៀប​ចំ​​ឡើង​​អស់​​រយ:​​ពេល​ជាង​៣០​​ឆ្នាំ​មក​​ហើយ​នៅតាម​​បណ្តា​​ប្រទេស​​ជាច្រើន​​នៅទ្វី​ប​អឺរ៉ុប​ក្រោ​ម​គំនិត​​ផ្តួច​ផ្តើម​​របស់​​បារាំង។ នៅក្នុ​ង​​ទិវា​​ពិសេ​ស​នេះ​ សា​ធារ​ណ​​ជននៅ​​ប្រទេស​​បារាំង​​អាច​​ចូល​​ទស្សនា​​អគារ និង​​ទីកន្លែ​ង​នានា ដែល​​ជា​ធម្មតា​​មិ​ន​​ត្រូ​វ​​បាន​​បើកអោយ​​សាធារ​ណ​​ជន​​ទស្ស​នា​​ឡើយ​។

នៅ​​ភ្នំ​​ពេញ កាល​​ពី​ថ្ងៃ​​ទី​​១៩ ខែ​​កញ្ញា​​កន្ល​​ង​​ទៅ សាធារ​ណ​ជ​​ន​​ប្រមាណ​​១៨០​​នាក់​​បាន​​ចូល​ទស្ស​នា​ស្ថា​ន​​ទូត​​បា​រាំង ដែល​​មា​ន​​បុគ្គ​​លិក​​បារាំ​ង​ និង​​កម្ពុជា​​ជាង​​៦០​​នាក់​​កំពុង​​បំ​ពេញ​ការ​ងារ​​ក្នុង​​ការិ​​យាល័​យ​​ចំនួន​​៦​​ផ្សេង​ៗ​​គ្នា។ ភ្ញៀវ​​ទាំង​​អស់​​បាន​​ដើរ​​ទស្សនា​​អគារ​​រដ្ឋ​​បាល និ​វេ​ស​ន​​ដ្ឋាន​​លោក​​ឯក​​អគ្គ​រ​​ដ្ឋ​ទូត និង​​សួន​​ឧទ្យា​ន​។ ​នៅ​​ក្នុ​ង​​​ឧទ្យា​​ន​​នេះ មាន​​ការ​​រក្សា​​ទុក​​នូវ​អតីត​ក្លោង​​ទ្វា​រ​​ម្ខា​ង​​របស់​​ស្ថា​​ន​​ទូត​​បា​​រាំ​ង ដែល​​បា​ន​​ឆ្លង​​កាត់​​ប្រវត្តិ​ដ៏​ជូ​រ​​ចត់​​ក្នុ​ង​​របប​​ខ្មែរ​ក្រ​​ហម ហើយ​​ដែល​​ត្រូ​វ​​បាន​​អ្នក​និ​ពន្ធ​​បារាំ​ង ហ្វ្រង់​​ស៊័រ ប៊ី​ហ្សូ តាក់​​តែង​​ជា​​ប្រលោម​​លោក​​ល្បី​មួយ​មាន​​ចំណង​​ជើង​​ថា​«ក្លោង​​ទ្វារ»។

JPEG

នៅ​ក្នុង​​ឱកា​ស​​នៃ​ការ​ទស្សនា ដែល​​អម​​ដោយ​​ការ​​រៀប​រាប់​​ពន្យល់​​ជាភា​សា​​បា​រាំង ខ្មែរ និង​អង់​​គ្លេស​​ពីសំណាក់​​បុគ្គលិក​​ស្ថា​​ន​ទូត អ្នក​​ទស្សនា​​ក៏បាន​​ស្វែង​​យល់​​ផង​​ដែរ​​ពីកា​រ​​ដាក់​អោយ​ដំណើរ​​ការ​​គម្រោង «ស្ថាន​​​ទូត​​​បៃ​​​តង» នៅ​​តាម​​បណ្តា​​ស្ថា​ន​ទូត​​បារាំង​​នានា។ ក្នុង​ក្រប​​ខ័ណ្ឌ​នៃ​​គំនិត​​ផ្តួច​ផ្តើ​ម​​នេះ ស្ថាន​​ទូត​​បារាំង​​នៅភ្នំពេញ​​បាន​​ចូលរួម​​កាត់​​បន្ថយ​​ការ​បំ​ភាយ​​ឧស្ម័ន​​ផ្ទះ​កញ្ច​​​ក់​​១៥%​ក្នុង​​រយ:​​ពេល​៤​ឆ្នាំ​​ចុង​​ក្រោយ​​នេះ​​តាម​រ​យ:​​វិធាន​​ការ​​នានា ដូច​​ជាការ​​តម្លើង​​បន្ទះស្រូប​​កម្តៅ​​ព្រះ​​អាទិត្យ ការ​ប្តូរ​មក​​ប្រើប្រាស់​​អំពូល​LED ស៊ី​ភ្លើ​​ង​​តិច ការ​​កាត់ប​ន្ថយ​​ចំនួន​រថ​យន្ត​​បម្រើ​ការ​នៅ​ស្ថា​ន​ទូត​។ល។

ដោយ​បាន​ឆ្លង​កាត់​ប្រវត្តិ​សាស្រ្តជា​ច្រើ​ន​ដំណាក់​កាល ពិ​សេស​ចន្លោះ​ឆ្នាំ​១៩៧៥​ដល់ឆ្នាំ​១៩៩១ ស្ថាន​ទូតបារាំង​ប្រចាំ​កម្ពុជា​បាន​តាំងនៅ​កន្លែងដដែល​នេះអស់​រយ:​ពេលជាង​៦០​ឆ្នាំ​មក​ហើយ ហើយ​ក៏ជានិមិត្តរូប​នៃ​ភាព​រឹង​មាំនៃ​ទំនាក់​ទំនង​មិត្តភាព​រវាង​ប្រទេសទាំ​ង​ពីរ។ ស្ថាន​ទូតត្រូវ​បានជួសជុល​កែលម្អ​ទាំងស្រុង​នៅចន្លោះ​ឆ្នាំ១៩៩៣​ដល់​ឆ្នាំ​១៩៩៥ ហើយស្ថា​បត្យ​កម្ម​ទំនើប​របស់​ស្ថាន​ទូត​មាន​លក្ខណ:​សម​សួន​ជាមួយ​ទេស​ភាព​នៃ​ឧទ្យានទំហំ​៤,៨​ហិច​តា ដែលជា​ឧទ្យាន​បៃតង​ធំជាង​គេមួយ​នៅ​រាជ​ធានី​ភ្នំពេញ៕

កែប្រែចុងក្រោយ 17/02/2016

ត្រឡប់ទៅលើ