ពិធីបិទវគ្គបណ្តុះបណ្តាលកងមួកខៀវកម្ពុជា

JPEG

វគ្គ​​បំប៉​ន​​រយ:​​ពេល​​៤សប្តាហ៍​​ស្តីពី​​"អ្នក​ស​ង្កេត​​ការណ៍យោ​​ធា​អង្គ​​ការ​​សហ​​ប្រជា​​ជាតិ" ត្រូវបាន​​​បិ​​ទ​​​បញ្ចប់​​​នៅ​​វិទ្យា​ស្ថា​​ន​​​ហ្វឹក​​​ហ្វឺន​​​បណ្តុះ​​​បណ្តា​ល​​​កង​​​កម្លាំង​​​​រក្សា​​​សន្តិភាព​​​(ឧត្តុង្គ) ក្រោមវត្ត​​​មាន​​​ឯក​​​ឧត្តម ប្រាក់ សុខុន ប្រធា​ន​​​គណ:​​​កម្មា​​ធិការ​​​ជាតិ​​​សម្រ​​ប​​​សម្រួល​​​កិច្ច​​ការ​​​បញ្ជូន​កង​​​កម្លាំង​​ចូល​​រួម​បេ​សក​កម្ម​រក្សា​​សន្តិ​ភាព​​របស់​​អង្គ​ការ​​សហ​ប្រ​ជា​ជាតិ​ ឯក​​ឧត្តម​នាយឧត្តម​សេ​នីយ៍ សែម សុវណ្ណ​នី អគ្គ​នា​យកវិទ្យា​ស្ថាន​ជាតិ​បណ្តុះ​បណ្តាល​កង​កម្លាំង​រក្សាសន្តិ​ភាព បោសស​ម្អាត​មីន និង​កាក​សំណល់​សង្គ្រាម និង​លោក ហ្ស​ង់​-ក្លូដ ពាំ​បឺហ្វ ឯក​អគ្គរដ្ឋ​ទូត​បារាំង​ប្រចាំ​កម្ពុជា។

វគ្គ​បណ្តុះបណ្តា​ល​ ដែល​មាន​រយ:​ពេល​៤​សប្តាហ៍​នេះ ត្រូវ​បាន​រៀប​ចំ​ឡើង​ដោយបេស​កកម្ម​សហ​ប្រតិ​បត្តិ​ការ​ការពារ​នៃ​ស្ថាន​ទូត​បា​រាំង និ​ង​បាន​ផ្តល់​​ឱកាស​អោយសិក្ខា​កាម​២៥​រូប​មក​​ពី​កង​យោ​ធពល​ខេម​រ​ភូមិន្ទ និង​ទាហាន​ភូមា​ពីរ​រូបពង្រឹ​ង​ចំណេះ​ដឹ​ងដើម្បី​ចូល​រួមប្រតិ​បត្តិ​ការ​រក្សា​សន្តិ​ភាព តាម​រយ​:​ការ​បង្ហា​ត់​ផ្នែក​ទ្រឹស្តី និងលំហាត់​អ​នុវត្ត​​យុទ្ធ​​សាស្រ្ត​មុន​នឹងត្រូវ​បញ្ជូន​ទៅ​បំពេញ​បេស​កកម្ម​រក្សា​សន្តិ​ភាព​អង្គ​ការ​សហ​ប្រ​ជា​ជា​តិ។

ដូច​ដែល​លោក​ឯក​អគ្គរដ្ឋ​ទូត​បាន​រម្លឹក​ក្នុង​ឱកាស​នៃ​សុន្ទរកថា​របស់​លោក វគ្គ​បំប៉ន​នេះស្ថិត​ក្នុង​ក្រប​ខ័ណ្ឌ​នៃ​ការ​ជួយ​ជ្រោ​ម​ជ្រែង និង​ការ​គាំ​ទ្រ​របស់​បារាំង​ដល់​ការ​ចូល​រួមរបស់​កង​មួក​ខៀវ​រ​បស់​កម្ពុជា​ក្នុង​ប្រតិ​បត្តិ​ការ​រក្សា​សន្តិ​ភាព​ ក្រោម​ឆ័ត្រ​អង្គ​ការ​សហ​ប្រជា​ជាតិ និងបាន​ឆ្លុះ​បញ្ចាំ​ង​សា​ជាថ្មីនូវ​ទំនាក់​ទំនង​មិត្ត​ភាព និង​ទំនុក​ចិត្ត​រវាង​បារាំង និង​កម្ពុជា។

កែប្រែចុងក្រោយ 21/09/2015

ត្រឡប់ទៅលើ