លោកឯកអគ្គរដ្ឋទូតបារាំងបំពាក់គ្រឿងឥស្សរិយយស ជូនឯកឧត្តមសាផុន វឌ្ឍន:

កាល​ពីថ្ងៃ​អង្គារ ទី​៧ ខែ​ក​ក្កដា ឆ្នាំ​២០១៥ លោក ហ្សង់­ក្លូដ ពាំ​បឺហ្វ ឯក​អគ្គរដ្ឋ​ទូត​បារាំងប្រចាំ​​កម្ពុជា បាន​​បំពាក់​គ្រឿង​​ឥស្ស​រិយ​យ​ស​​ជា​តូប​​ការ​ថ្នាក់​​អស្ស​ឫទ្ធិ​​ជូន​​ឯក​​ឧត្តម​សា​ស្រ្តា​ចារ្យ សា​ផុន វឌ្ឍ​ន: សាកល​​វិទ្យា​​ធិការ​​នៃ​​សាកល​​វិទ្យា​​ល័យ​​វិទ្យា​​សាស្រ្ត​​សុខា​​ភិបាល។ ពិធីនេះ​​បាន​​ប្រព្រឹ​ត្ត​​ទៅនៅ​ស្ថាន​ទូត​​បារាំង​​ក្រោ​​ម​​វត្ត​​មាន​​ឯក​​ឧត្តម ម៉ម ប៊ុន​ហេង រដ្ឋ​​មន្រ្តី​​ក្រសួងសុខា​​ភិ​បាល ព្រ​ម​​ទាំង​​ក្រុម​​គ្រួសារ និង​​សហ​​សេវិក​​របស់​​ឯក​​ឧត្តម​​មក​ពី​​សាកល​វិទ្យា​​ល័យ​វិទ្យា​​សាស្រ្ត​​សុខា​​ភិបាល ។

JPEG

ក្នុង​ឱកាស​នោះ លោក​ឯកអគ្គរដ្ឋ​ទូតបា​ន​រំលឹក​អំពី​ប្រវត្តិ​ការងារ​ដ៏ត្រចះ​ត្រចង់​របស់​ឯកឧត្តម សាផុន វឌ្ឍន: រួម​មាន​ទាំង​ការ​បង្ហាត់​បង្រៀន​ផ្នែក​វេជ្ជ​សាស្រ្ត និង​សុ​ខ​ភាពសាធារ​ណ:​​នៅ​កម្ពុជា ក៏ដូច​ជាសកម្មភាព​ស្រាវជ្រាវ​វិទ្យា​សាស្រ្ត​សំខាន់ៗ​ផ្សេងទៀត​នៅ​កម្ពុជា​និង​បរ​​ទេស។ កត្តា​ទាំង​នេះបាន​ជំរុញ​អោយ​ឯកឧត្តម​ចូល​បម្រើ​ការងារ​នៅ​ម​ជ្ឈ​មណ្ឌលជាតិ​ប្រយុទ្ធ​​នឹង​ជំងឺ​អេដស៍​នៃ​ក្រសួង​សុខា​ភិបាល និង​ក្លាយ​ទៅជាដៃគូ​ការងារ​ដ៏សំខាន់​មួយសម្រាប់​​អ្នក​ស្រាវ​ជ្រាវ​បារាំង​នៃទី​ភ្នាក់ងារ​ជាតិ​ស្រាវ​ជ្រាវ​ជំងឺ​អេដស៍​(ANRS) និង​ជា​ពិ​សេសសម្រាប់​​លោក​​ស្រី ហ្វ្រង់​​ស៊័រ បារ៉េ­​​ស៊ីនូ​ស៊ី ជ័យ​​លាភី​ណូ​បែល​​វេជ្ជ​​សាស្រ្ត ដែល​​ឯ​ក​​ឧត្តមបំ​ពេញ​​ការងារ​ជា​មួយ​ជា​ប្រចាំ។

ជា​អ្នក​ដឹក​នាំ​សាកល​វិទ្យា​ល័យ​វិទ្យា​សាស្រ្ត​សុខាភិ​បាល​តាំង​ពីឆ្នាំ​២០១២​មក ឯក​ឧត្តម សាផុន វឌ្ឍន: បាន​ធ្វើកំណែ​ទម្រង់​ស៊ីជម្រៅ​ជាច្រើ​ន​ដើម្បី​ប្រែ​ក្លាយ​សាកល​វិទ្យា​ល័យនេះទៅ​​​ជាគ្រិះស្ថា​ន​ឈាន​មុខមួយលើ​ឆាក​អន្តរ​ជាតិ ។ ក្នុង​ក្របខ័ណ្ឌ​នៃភា​ព​ជាដៃ​គូជា​មួយកម្ពុជា ប្រទេស​បារាំងគាំទ្រកិច្ចការ​ទាំងនេះ​ព្រម​ទាំង​បាន​ផ្តល់​ជំនួយ​ហិរញ្ញវត្ថុ និងបច្ចេក​ទេស​​ដើម្បី​ពង្រឹង​គុណភា​ព​អប់រំ​វេជ្ជ​សាស្រ្ត ។ គំនិត​ផ្តួចផ្តើម​ថ្មីៗ​ត្រូវបាន​បង្កើត​ឡើង​ដោយ​ឯក​​​ឧត្តម សាផុន វឌ្ឍន: ដោយ​មានការ​គំាទ្រ​ពី​បារាំង ដូច​ជាការ​ប្រលង​ដោយ​ប្រើ​ប្រាស់ប្រព័ន្ធ​​កុំព្យុទ័​រ និង​ការដាក់​អោយ​មាន​កម្ម​វិធី អន្ត​រ​ជាតិ​ពហុភាសា​ដើម្បី​អោយ​និស្សិត​ពេទ្យកម្ពុ​ជា​​ទទួល​​បាន​​កា​រ​​ប​ណ្តុះ​បណ្តាល​ជា​ភាសា​ខ្មែរ បា​រាំង និង​អង់​គ្លេស។

ដូច្នេះ ការ​បំពាក់​គ្រឿង​ឥស្សរិយ​យស​នេះគឺ​ជាការ​ឆ្លើយ​តប​ចំពោះតួ​នាទី​របស់​ឯកឧត្តមសា​ស្រ្តា​ចារ្យ​ក្នុង​ការ​ពង្រឹ​ង​ទំនាក់ទំ​នង​រវាង​ប្រទេស​បារាំង និង​កម្ពុជា​ក្នុ​ង​វិស័យ​សុខា​ភិបាល ដែល​ជា​វិស័យ​នៃ​កិច្ច​សហ​ប្រតិបត្តិ​ការ​ដ៏យូរលង់​ណាស់​មកហើយ​រវាង​ប្រទេស​ទាំង​ពីរ។ ជាក់​ស្តែង គ្រូពេទ្យ​កម្ពុជា​ជាង៦០០នាក់​បាន​ទទួល​ការ​បណ្តុះ​បណ្តាល​នៅ​ប្រទេស​បារាំងក្នុងរ​យ:​ពេល​២០​ឆ្នាំ​កន្លង​ទៅ​នេះ។

មេដាយ​ជាតូបការ​គឺជាគ្រឿង​ឥស្សរិយ​យសដ៏​ឧត្តុង្គ​ឧត្ត​ម​បំផុត​មួ​យ​របស់​ប្រទេស​បារាំងបន្ទាប់​ពីឡាឡេ​ស្យុង​ដោនឺរ ។ គ្រឿង​ឥស្សរិយ​យស​នេះត្រូវ​បាន​បង្កើ​ត​ឡើងដោ​យ​លោកឧត្តម​សេនីយ៍​ដឺហ្គោល​នៅ​ក្នុង​ឆ្នាំ​១៩៦៣ ដើម្បី​បំពាក់​ជូន ឥស្សរិយ​ជន​ ដែល​មាន​ស្នា​ដៃ​លេច​ធ្លោ​ចំពោះ​ប្រទេស​បារាំង។

សូមអានសុន្ទរកថារបស់លោកទូត

កែប្រែចុងក្រោយ 23/07/2015

ត្រឡប់ទៅលើ