ដំណឹងជ្រើសរើសបុគ្គលិក

ស្ថាន​ទូត​បារាំង​ប្រចាំ​នៅ​កម្ពុជា​ត្រូវ​ការ​ជ្រើស​បុគ្គលិក​អ្នក​បំរើ(ភេទ​ប្រុស ឬភេទ​ស្រី)ម្នាក់ ដើម្បី​បំរើ​ការងារ​នៅនិវេសន​ដ្ឋាន​របស់ឯ​ក​អគ្គ​រ​ដ្ឋទូត​បារាំង​ប្រចាំ​នៅ​កម្ពុជា​ចាប់​ពី ថ្ងៃទី១ ខែ​ធ្នូ ​​ឆ្នាំ២​០១៣ នេះ​ត​ទៅ។

លក្ខណៈ​សម្បត្តិ​ជ្រើស​រើសៈ

- ធ្លាប់​សិក្សា​ផ្នែក​សណ្ឋា​គារ ឬ ភោជនីយ​ដ្ឋាន​(ត្រូវ​មាន​វិ​ញ្ញា​បន​ប័ត្រ​បញ្ជាក់​ការ​សិក្សា)
- ចេះ​សរ​សេរ និង​ចេះ​និយាយ​ភាសា​ខែ្មរ​ស្ទាត់
- យល់ និង​ចេះ​និយាយ​ភាសា​បារាំង ឬភាសា​អង់​គ្លេស
- មាន​រូបសម្បត្តិ​សម​រម្យ និង​មាន​ស្មារតី​ធ្វើ​ការ​ងារ​ជាក្រុម
- មាន​បទពិសោធន៍​ខាងផ្នែក​ភោជនីយ​ដ្ឋាន

ភារ​កិច្ចៈ

ក្នុង​ក្រ​ប​ខ័ណ្ឌ​នៃ​ការ​បំរើ​ការងារ​នៅនិ​វេស​នដ្ឋាន បុគ្គលិក​ដែលនឹង​ត្រូវ​ជ្រើស​រើស​អោយ​បំរើ​ការ​ងារ​ត្រូវ​ធ្វើ​ការ​ជាមួយ​អ្នក​មើល​ការ​ខុស​ត្រូវ​ផ្នែក​ម្ហូប​អាហារ ដោយ​ត្រូវៈ
- បំរើ​​ការងារនៅ​​និវេសន​ដ្ឋាន
- ទទួល​ភ្ញៀវ
- ថែទាំ​បន្ទប់​ទទួល​ភ្ញៀវ

បេក្ខជន​ត្រូវ​ផ្ញើរ​លិខិត​សុំបំរើ​ការងារ​ដោយ​មាន​ភ្ជាប់​មក​ជា​មួយ​នូវ​ប្រវត្តិរូប​សង្ខេប និង​រូប​ថត ទៅ​កាន់​ប្រធាន​ផ្នែក​សេវា​គ្រប់​គ្រង​រួម ដែល​មាន​អាសយ​ដ្ឋាន ស្ថាន​ទូត​បារាំង អាគារ​លេខ​១ មហា​វិថី​ព្រះមុនី​វង្ស ក្រុង​ភ្នំ​ពេញ ឬតាម​រយៈ​អ៊ីមែល​ទៅ​កាន់ ambafrance.phnom-penh-amba@diplomatie.gouv.fr

កែប្រែចុងក្រោយ 18/10/2013

ត្រឡប់ទៅលើ