ស្ថានទូតបារាំងប្រចាំកម្ពុជា
fontsizeup fontsizedown

 français    Cambodian  
ទំព័រដើម » ព័ត៌មាន

ការបន្តគំរោងជួសជុលផ្សារធំថ្មី

ការងារ​ជួសជុល​ផ្សារ​ធំថី្ម ដែល​បាន​ដំណើរ​ការ​ក្រោម​ជំនួយ​ថវិកា​ុរបស់​ទីភ្នាក់ងារ​អភិវឌ្ឍន៍​បារាំង (AFD) នឹង​ឈាន​ចូល​តំណាក់​កាល​ទី2​ក្នុង​ពេល​ឆាប់ៗ​នេះ ។​ តំណាក់​កាល​ទី1​ទើប​នឹង​បញ្ចប់ ដោយ​បាន​​ធ្វើការ​ជួសជុល​រួចរាល់​ផែ្នក​ខាង​កើត​នៃ​ផ្សារ ។


កាលពីថ្ងៃទី១​តុលា​កន្លង​ទៅនេះ ប្រធានផ្សារ​បានចាត់ចែង​អោយមាន​ការរើ​កន្លែងលក់ដូរ​មួយចំនួន​ចូលទៅ​ទីតាំងថ្មី ។ បណ្តាស្តង់​ស្ថិតនៅស្លាប​ខាងកើត ដែលទើប​សាងសង់​ហើយ​ជាដំបូង អាចនឹង​បើកទ្វារ​ទទួល​អាជីវករ​អោយចូលទៅ​លក់ដូរ​ក្នុងពេល​ឆាប់ៗ​ខាងមុខ​នេះ ។ អាជីវករ​បានទទួល​ស្តង់លក់ដូរ​របស់ខ្លួន ហើយម្នាក់ៗ​កំពុងរៀបចំ​កែលំអ និង​តុបតែង ក្នុងតូប​រៀងៗ​ខ្លួន ដោយ​រង់ចាំ​តែរើអីវ៉ាន់​មកដាក់​នៅពេលណា​ដែលមាន​អតិថិជន​ចូលមកទិញ ។


ដូច្នេះ ការងារជួសជុល​នៅ​តំណាក់កាល​ទី២​អាច​ដំណើរការ​បានចាប់ពី​ពេលនេះ​ទៅ ។ តំណាក់កាលទី២​នេះនឹង​ចាប់ផ្តើម ដោយធ្វើការ​ជួសជុល​ទីតាំងដែល​ស្ថិតនៅចំ​កណ្តាលផ្សារ ព្រមទាំង​ស្តង់នៅ​ខាងក្រៅ​ប៉ែក​ខាងជើង និង​ខាងត្បូងផ្សារ ។


ការងារជួសជុលនៅតំណាក់កាលទី៣ និងតំណាក់កាល​ចុងក្រោយ ដែលពាក់ព័ន្ធ​នឹងផ្នែកខាង​លិច​ផ្សារ គ្រោងនឹង​ដំណើរការ​នៅខែកុម្ភៈ​ឆ្នាំ២០១០ ដើម្បី​ឈានទៅ​បញ្ចប់​គំរោង​ទាំងមូល ។


កែប្រែចុងក្រោយ 14 ខែ តុលា 2009

គេហទំព័រផេ្សងៗ

Facebook Twitter Google+ Storify Youtube Dailymotion Flickr RSS