
គ្រូបង្រៀន២រូប ឯកសារវិទូ១រូប និងសិស្ស៣រូប នៃវិទ្យាល័យ Le Mans Sud ប្រទេសបារាំង បានមកបំពេញបេសកកម្មនៅប្រទេសកម្ពុជា ចាប់ពីថ្ងៃទី២៣ដល់ទី៣០ ខែតុលា ឆ្នាំ២០០៩ ។ ដំណើរទស្សនកិច្ចនេះធ្វើឡើងក្នុងក្របខណ្ឌកិច្ចសហប្រតិបត្តិការដែលបានបង្កើតឡើងតាំងពីឆ្នាំ២០០៥ រវាងវិទ្យាល័យបារាំង និងវិទ្យាល័យពីរភាសាក្រុងព្រះសីហនុ ។
ក្នុងអំឡុងពេលបេសកកម្មនេះ ក្រុមសាស្ត្រាចារ្យបារាំងបានរៀបចំវគ្គបណ្តុះបណ្តាលចំនួនបី ដើម្បីចេញរំលែកបទពិសោធន៍របស់ខ្លួនដល់ភាគីកម្ពុជា ដោយផ្តោតលើ ៖
ការគ្រប់គ្រងបណ្ណាល័យ និងរបៀបស្រាវជ្រាវឯកសារ
វិធីសាស្ត្រក្នុងការបង្រៀននិយាយភាសាបារាំង
វិធីសាស្ត្រគរុកោសល្យផ្សេងៗសំរាប់ថ្នាក់ដែលមានសិស្សច្រើន ។
ក្រៅពីការចូលរួមពីសំណាក់គ្រូបង្រៀននៃវិទ្យាល័យក្រុងព្រះសីហនុ វគ្គបណ្តុះបណ្តាលនេះបានទទួលសិក្ខាកាមជាច្រើនទៀតមកពីគ្រឹះស្ថានខាងក្រៅមួយចំនួន ដែលស្ថិតក្នុងក្របខណ្ឌគំរោងសហប្រតិបត្តិការបារាំង « VALOFRASE » (លើកកំពស់ភាសាបារាំងនៅអាស៊ីអគ្នេយ៍) ៈ
បណ្ណារក្សមកពីគ្រឹះស្ថានពីរភាសាផ្សេងៗ ៖ ១១នាក់
សាស្ត្រាចារ្យភាសាបារាំងថ្នាក់ពីរភាសា និងប្រធានក្រុមបច្ចេកទេសនៃគ្រឹះស្ថានពីរភាសាមកពីទូទាំងប្រទេស ៖ ១១នាក់
គ្រូបង្រៀនថ្នាក់ដំបូងមកពីក្រុងព្រះសីហនុ និងខេត្តបាត់ដំបង ៖ ១៧នាក់ ។
