លោកស្រី កាន្ទ នារី ទីប្រឹក្សាប្រចាំក្រសួងអប់រំ យុវជន និងកីឡា បានទទួលគ្រឿងឥស្សរិយយសជាតូបការថ្នាក់អស្សឫទ្ធិ

កាល​ពី​ថ្ងៃ​ពុធ ទី​២២ ខែ​កក្ក​ដា ឆ្នាំ​២០១៥ លោក ហ្សង់-​ក្លូដ ពាំ​បឺហ្វ ឯក​អគ្គរដ្ឋ​ទូត​បា​រាំងប្រចាំ​កម្ពុជា បាន​បំពាក់​គ្រឿង​ឥស្សរិយ​យស​ជាតូបការ​ថ្នាក់អស្សឫទ្ធិ​ជូន​លោក​ស្រី កាន្ទ នា​រី ទី​ប្រឹក្សា​ប្រចាំ​ក្រសួង​អ​ប់​រំ យុវ​ជន និ​ង​កីឡា ទទួល​បន្ទុក​ថ្នាក់​ពីរ​ភាសា​។ ពិធី​នេះ​បានប្រ​ព្រឹត្តិទៅនៅ​ស្ថាន​ទូត​បា​រាំង ដោយ​មាន​វត្តមាន​លោក​ជំទាវ​ភឿង សកុ​ណា រដ្ឋ​មន្ត្រី​ក្រ​សួងវប្ប​ធម៌ និង​វិចិត្រ​សិល្ប: និង​ឯក​ឧត្តម ហង់ ជួន​ណា​រ៉ុន រដ្ឋ​មន្ត្រី​ក្រសួង​អប់​រំ យុវ​ជន និងកី​ឡា និង​មានវត្ត​មានក្រុម​គ្រួសារ និង​សហសេវិ​ករ​បស់លោ​ក​ស្រី​ផង​ដែរ។

JPEG

ក្នុង​ពេល​នោះ លោក​ឯក​អគ្គ​រដ្ឋទូ​ត​បា​​ន​រំលឹក​អំពី​ប្រវត្តិ​ការ​ងារ​ដ៏ត្រចះ​ត្រចង់​របស់​លោក​ស្រីនា​រី នៅ​ក្រសួង​អ​ប់​រំ យុវ​ជន និង​កីឡា ដោយ​បា​ន​គូស​បញ្ជាក់​ថា​ ការ​​បម្រើ​​ការងារ​របស់លោកស្រីតាំង​ពីយូរ​មក​ហើយ​គឺផ្តោត​លើការ​លើក​ស្ទួយ​បម្លាស់​ប្តូរ​វប្ប​ធម៌ និង​ការ​បង្រៀន​ភា​សាបារាំង​នៅកម្ពុជា។

កាល​ពីឆ្នាំ​២០១៤ កន្ល​ងទៅ ក្នុ​ង​ខណ:​ដែល​ប្រទេស​បារាំង និង​ប្រទេស​កម្ពុជា​បានប្រារព្ធ​ខួប​២០​ឆ្នាំ​នៃ​ថ្នាក់​ពីរ​ភាសា ដែល​ជាកម្មវិធី​ជួយ​អោយ​សិស្ស​៤០០០​នាក់​បាន​ចុះ​ឈ្មោះសិក្សា​ជា​ភាសា​ខ្មែរ និង​បារាំង ក្នុ​ង​សាលាចំនួន​១១​នៅ​កម្ពុជា លោក​ឯកអគ្គរដ្ឋ​ទូត​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​តួនាទី​សំខាន់​របស់​លោក​ស្រី​ក្នុង​កម្មវិ​ធី​នេះ។

JPEG

គ្រឿង​ឥស្សរិយយស​នេះ​ឆ្លើយតប​ទៅនឹងការ​ចូលរួមចំ​​ណែក​ដ៏សំខាន់​របស់លោ​ក​ស្រី​នារី ក្នុង​ការពង្រីក​ទំនាក់​ទំនង​រវាង​បារាំង និង​កម្ពុជា ក្នុង​វិស័យអ​ប់រំ និង​ការ​ប្រើ​ប្រាស់ភា​សាបា​រាំង។

កែប្រែចុងក្រោយ 07/09/2015

ត្រឡប់ទៅលើ