រថយន្តសម្រាប់លក់ !

JPEG

ស្ថានទូតបារាំងដាក់លក់​ដោយដេញថ្លៃ​នូវរថយន្ដមួយគ្រឿង​ដូចមានរៀបរាប់​ខាងក្រោមនេះ។សំណើដេញថ្លៃ​ ដែលមានចារលើខ្នងសំបុត្របិទជិតថា “សំណើដេញថ្លៃរថយន្ដ” ត្រូវផ្ញើមកកាន់​ការិយាល័យ CAD នៃស្ថានទូតបារាំង អាគារលេខ១ មហាវីថីព្រះមុនីវង្ស ភ្នំពេញ ឲ្យបានមុនម៉ោង០៤ រសៀល ថ្ងៃទី១៧ ខែមិនា ឆ្នាំ២០១៧។

ភិនភាគរថយន្ដ

- ម៉ាក : NISSAN X-TRAIL
- ឆ្នាំផលិត : ២០០8
- ពណ៌ : ទឹកមាស
- កាលបរិច្ឆេទដាក់ឲ្យប្រើប្រាស់ : ខែកញ្ញា ឆ្នាំ២០០៨
- សភាពរថយន្ដ : ស្អាតល្អ
- ចំនួនគីឡូម៉ែត្រ : ៥៩ ៦១៧ km
- កំណត់ដេញថ្លៃចាប់ពី : 7 ០០០ ដុល្លារឡើងទៅ

លក្ខ័ខណ្ឌ័នៃការលក់

• រថយន្ដនឹងត្រូវលក់ទៅឱ្យអ្នកដែលបានដេញថ្លៃខ្ពស់ជាងគេ។
• អ្នកដែលមានចំណាប់អារម្មណ៍អាចអញ្ជើញមកពិនិត្យមើលរថយន្តផ្ទាល់នៅស្ថានទូតបារាំង រាល់ថ្ងៃច័ន្ទដល់ថ្ងៃសុក្រ ពេលព្រឹកពីម៉ោង ០៩៖០០ ដល់ម៉ោង ១១៖០០នាទី និងពេលរសៀលពីម៉ោង ១៤៖០០ ដល់ម៉ោង ១៦៖០០។
• ទំនាក់ទំនង - លោក ប៉ាស្កាល់ បូទ្រែល ០២៣ ២៦០ ០៤២
- លោក មករា ០២៣ ២៦០ ០៤៣
- លោក សំអឿន ០១២ ៩១៩ ៩២៨
• អ្នកទិញត្រូវបង់ពន្ធ ៦% នៃតម្លៃដែលបានស្នើ។
• អ្នកទិញតម្រូវឱ្យបង់ពន្ធនាំចូល ប្រមាណ ១៥៤០០ ដុល្លារ ទៅស្ថាប័នគយមុននឹងអនុញ្ញាតឱ្យយក រថយន្តចេញ។
• រថយន្ដត្រូវបានដាក់លក់ក្នុងសភាពបច្ចុប្បន្ន។
• គណ:កម្មការមួយនឹងធ្វើការប្រជុំនៅថ្ងៃ ទី២០ ខែមិនា ឆ្នាំ២០១៧ ដើម្បីធ្វើកំណត់ហេតុនៃការបើកលិខិតដេញថ្លៃ និងបង្ហាញអំពីសំណើដេញថ្លៃទាំងឡាយដែលមាន។
• អ្នកទិញដែលបានដេញថ្លៃខ្ពស់ជាងគេ តម្រូវឲ្យប្រគល់ទឹកប្រាក់ បូករួមនឹងថ្លៃពន្ធ៦% ទៅឲ្យផ្នែកបេឡាស្ថានទូតយ៉ាងយូរបំផុតត្រឹម ថ្ងៃទី២៤ ខែមិនា ឆ្នាំ២០១៧។
• ហួសកាលបរិចេ្ឆទនេះ រថយន្ដនឹងត្រូវលក់ទៅឲ្យអ្នកដែលឲ្យថ្លៃខ្ពស់ទីពីរ។

ភ្នំពេញថ្ងៃទី ២២ ខែកុម្ភៈ ឆ្នាំ២០១៧

(ហត្ថលេខា និងត្រា)
ហ្សង់-ក្លូដ ពាំបឺហ្វ

កែប្រែចុងក្រោយ 28/02/2017

ត្រឡប់ទៅលើ