ទីភ្នាក់ងារ AFD ចូលរួមបន្ថែមទៀតក្នុងការពង្រីកបណ្តាញចែកចាយទឹកស្អាតនៅភ្នំពេញ

កាល​ពីថ្ងៃទី​២៧ខែ​ធ្នូកន្ល​ងទៅ ទីភ្នា​ក់​ងារ​អភិវឌ្ឍន៍​បារាំង​(AFD)​បាន​ចុះ​ហត្ថ​លេខាផ្ត​ល់​កម្ចីដែល​មានទឹកប្រាក់​ចំនួន​៣០​លាន​អឺរ៉ូ ដល់​រាជរដ្ឋា​ភិបាល​កម្ពុជា សម្រាប់​បង្កើន​សមត្ថភាព​រោង​ចក្រចែក​ចាយទឹក​ស្អាត​ចំការ​មនឱ្យបាន​៥២០០០​ម៉ែត្រគូប​ក្នុង​មួយ​ថ្ងៃ និង​ពង្រីកបណ្តាញ​ចែក​ចាយ​ទឹក​ស្អាត។ ពិធី​ចុះហត្ថ​លេខា​នេះបាន​ប្រព្រឹ​ត្ត​ទៅនៅ​ក្រសួង​សេដ្ឋ​កិច្ច និង​ហិរញ្ញ​វត្ថុ ដោយ​មាន​វត្តមាន​ឯក​ឧត្ត​​ម​រដ្ឋ​លេខា​ធិការក្រ​សួង​សេដ្ឋ​កិច្ច និ​ង​ហិរញ្ញ​វត្ថុ អគ្គ​នា​យករដ្ឋា​ករ​ទឹក​ស្វយ័ត​ក្រុងភ្នំ​ពេញ (PPWSA) តំណាង​ក្រសួង​នានា និង​ស្ថាន​ទូត​បារាំង​ផង​ដែរ​។

JPEG

ឥណទាន​សម្បទានថ្មី​នេះនឹង​ជួយទ្រទ្រ​ង់​ផែនការ​វិនិយោគ​ប្រកប​ដោយ​មហិច្ឆតា​របស់​រដ្ឋាករទឹក​ស្វយ័ត ក្នុង​ការលើ​ក​ក​​ម្ពស់​ការផ្គត់​ផ្គង់​ទឹកស្អាត​ដល់ប្រជា​ពលរដ្ឋរស់​នៅ​រាជ​ធានី​ភ្នំពេញ និង​កាត់បន្ថយ​វិសមភាព​ក្នុងការ​ទទួល​បាន​ទឹក​ស្អាត ជា​ពិសេស​នៅ​តាម​ជាយ​ក្រុង​រាជ​ធា​នីភ្នំ​ពេញ។ កម្ចី​នេះនឹង​ជួយ​អោយ​ប្រជា​ពល​រដ្ឋ ៣៣០ ០០០នាក់​បន្ថែម​ទៀត​អាច​តភ្ជាប់​បណ្តាញទឹក​ស្អាត។ ក្នុង​ន័​យ​នេះ ទីភ្នាក់ងារ​AFD ចូលរួម​ចំណែក​ក្នុងគោលន​យោបាយសា​ធារ​ណៈប្រកប​ដោយ​ប្រសិទ្ធ​ភាព​បំផុត​របស់​កម្ពុជា ពោល​គឺ​៨០%នៃ​ប្រជាពលរដ្ឋ​នៅទីក្រុង​ទទួល​បាន​ទឹកស្អាត​ប្រើ​ប្រាស់ ដែល​កាលពី៥ឆ្នាំ​មុន មាន​តែ៦២%​ប៉ុណ្ណោះ​។

តាម​រយៈ​កិច្ចព្រម​ព្រៀង​ទី៤ខាងលើ​ជាមួយ​ទីភ្នាក់ងារ​AFD រដ្ឋាករ​ទឹកស្វយ័ត​នឹង​ទទួល​បានកម្ចី​សរុប ៨៧លាន​អឺរ៉ូ ហើយក៏​ជាខួប​១០ឆ្នាំ​នៃកិច្ច​សហប្រតិបត្តិការ​ដ៏​យូរ​អង្វែង និងប្រកប​ដោយ​ផ្លែផ្កា​ផង​ដែរ​៕

កែប្រែចុងក្រោយ 29/12/2016

ត្រឡប់ទៅលើ